ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង៥នាក់ត្រូវនគរបាលចាប់ខ្លួនករណីហិង្សារដោយចេតនានៅស្រុកពញាឮ

ចែករំលែក៖

កណ្ដាល៖ នគរបាលស្រុកពញាឮឃាត់ខ្លួនជនសង្ស័យដែលជាក្រុមក្មេងទំនើង៥នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ករណីហិង្សារដោយចេតនា ។ ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដែលករណីនេះ បង្ករឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២១និង៤០នាទី នៅចំណុចមាត់បឹងផ្សារដែក ស្ថិតភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុំ ណារ៉ាម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ ភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ជនសង្ស័យមានគ្នា ចំនួន ០៧ នាក់ ( ឃាត់ខ្លួន ០៥ នាក់ )៖១-ឈ្មោះ ផាត សុប្រាក់ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ,២-ឈ្មោះ ស៊ុយ សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ,៣-ឈ្មោះ ពុយ ស៊ីថាក់ ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ

,៤-ឈ្មោះ ហង្ស ចាន់ធាន ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ,៥-ឈ្មោះ ហង្ស ចាន់ធីន ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ។ ជនសង្ស័យទាំង៥នាក់ មានទីលំនៅភូមិ ផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្ត កណ្តាល ។ ចំណែជនសង្ស័យ២នាក់ទៀតគេចខ្លួន ។ វត្ថុតាងចាប់យក៖ ដាវធ្វើពីដែក ចំនួន ០២ ដើម

១-ដាវ ០១ ដើម ដងធ្វើស្នាប់ដៃម៉ូតូពណ៌ ខ្មៅ ប្រវែង ០,៥៦ម៉ែត្រ ២-ដាវ ០១ ដើម ដងធ្វើស្នាប់ដៃម៉ូតូពណ៌ ខ្មៅ ប្រវែង ០,៥៨ ម៉ែត្រ។

ជនសង្ស័យទាំង៥នាក់ ត្រូវបាននគរបាលស្រុកពញាឮ កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕


ចែករំលែក៖