ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- នយោបាយបង្រួបបង្រួមជាតិដាក់ចេញដោយគណបក្សប្រជាជនកម្ពុជានៅតែនៅមានប្រសិទ្ធភាព = តែការចាត់វិធានការណ៍ផ្លូវច្បាប់ចាំបាច់ត្រូវអនុវត្តដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។

២- សកម្មភាពទាមទាររករបស់ដែលហៅថាយុត្តិធម៌ជូនលោក កែម ឡី បានធ្វើជារៀងរាល់ឆ្នាំ = ដើម្បីតែហេតុផលបម្រើនយោបាយប្រឆាំងដដែលតែមិនទទួលបានផលអ្វីឡើយ?

៣- ការរំដោះប្រទេសនិងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតគឺជាសច្ចៈធម៌ប្រវត្តិសាស្ត្រ = មិនអាចនរណាបំភ្លៃនិងប្រែក្រឡាស់បានជាដាច់ខាត។

៤- អាឡិចចោទគេដទៃថាលក់ក្បាល = តើអាឡិច និយាយចោទគេនឹង លក់ក្បាលឲ្យនរណា?

៥- អាឡិចជាជនជាតិអេស្ប៉ាញ មិនទាំងធ្វើការបម្រើប្រទេសខ្លួនផង = តើអាឡិចមានមនោសញ្ចេតនាអីធ្វើការបម្រើផលប្រយោជន៍កម្ពុជាជាងជនជាតិកម្ពុជា?

៦- នៅពេលណាមានយុវជនសកម្មជនកាន់តែច្រើនការបង្ក្រាបមិនសូវមានទេ = នេះគ្រាន់តែជាមនោគមន៍វិជ្ជាពង្វក់ស្មារតីយុវជនប៉ុណ្ណោះ?

៧- អ្នកដែលអួតថាក្លាហានហ៊ានមានមតិខ្លាំងៗ = តាមការពិតគឺជាជនកំសាកទេ ហ៊ានធ្វើក្លាហានបានតែនៅក្រៅប្រទេសទេ?

៨- ការប៉ុនប៉ងធ្វើឃាដលើលោកត្រាំបង្ហាញពីការបែកបាក់នៅក្នុងសង្គមសរអា = ហេតុនេះកុំបន្ទោសកម្ពុជាថាមានការបែកបាក់?

៩- ពាក្យចាស់លោកថាមនុស្សគេយកសំដី ដំរីគេយកភ្លុក = តែមនុស្សមិនអាចយកតែសំដីទេ គេត្រូវយកការអនុវត្តជាក់ស្តែងផងទើបជាជោគជ័យពិតប្រាកដ?

១០- ខ្លាំងនិងឆ្លាត ល្អដូចគ្នា តែមិនគ្រប់គ្រាន់ទេ = បើបានខ្លាំងហើយឆ្លាតទៀតទើបបានជោគជ័យសមតាមបំណងប្រាថ្នា? ៕

ដោយ ៖ សិលា


ចែករំលែក៖