ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ បន្តផាកពិន័យតាមអនុក្រឹត្យលេខ៣​ លើយានយន្តល្មើសចំនួន ២១១គ្រឿង​ទៀត​ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ បានរកឃើញយានយន្តល្មើស ចំនួន ២១១គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ 

ក្នុងប្រតិបត្តិការនោះ​ មានចំនួនគោលដៅសរុប ៨១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣២៧គ្រឿង, រថយន្តធំ ១២គ្រឿង, រថយន្តតូច ១៣៥គ្រឿង និងម៉ូតូ ១៨០គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២១១គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ៨១គ្រឿង និងម៉ូតូ ១២៥គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៧ថ្ងៃ ពីថ្ងៃទី១-១៧ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៦,៤៧៧គ្រឿង, រថយន្តធំ ២២១គ្រឿង, រថយន្តតូច ២,៣៥៧គ្រឿង, ម៉ូតូ ៣,៨៩៩គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៧៧៥គ្រឿង, រថយន្តធំ ១១១គ្រឿង, រថយន្តតូច ១,៥៧៥គ្រឿង និងម៉ូតូ ៣,០៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា​


ចែករំលែក៖