ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃ ស្រុកចំនួន២នៅក្នុងខេត្តកំពង់ស្ពឺរងប៉ះពាល់ជន់លិច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឱ្យទឹកភ្លៀងបានជន់លិចផ្ទះសម្បែង សាលារៀន និងដំណាំស្រែស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកគងពិសី និងស្រុកបសេដ្ឋ បន្តិចបន្តួច អាជ្ញាធរកំពុងតែមានវិធានការទប់ស្កាត់។

ករណីទឹកភ្លៀងជន់លិចនេះដែរសមត្ថកិច្ចខេត្តកំពង់ស្ពឺ​ បានដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលក្រុងស្រុក​ទាំង០៩​  ត្រូវត្រៀមសម្ភារៈមធ្យោបាយកំលាំងជួ​យសង្រ្គោះប្រជាពលរដ្ឋ-សត្វពាហនៈក្នុងពេលចាំបាច់ប​ន្ទាន់​​។

ខេត្ត​កំពង់ស្ពឺ​ដោយសារតែស្ថានភាពភ្ញៀងធ្លាក់ជាប់គ្នាប៉ុន្មានថៃ្ងនេះបានបង្កឱ្យមានជំនន់ទឹកភ្ញៀងជន់លិចក្នុងភូមិសាស្រ្ដ​ខេត្ត​កំពង់ស្ពឺ​ ក្នុងនោះមានស្រុកគងពិសី​ ស្រុក​ប​សេ​ដ្ឋ​ និ​ងអាចបង្កទៅកាន់ស្រុកមួយ​ចំនួនទៀតដែលស្ថិត​នៅប៉ែកខា​ងក្រោមនៃចរន្ដទឹកហូរ។

លោកឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាលខេត្តកំពង់ស្ពឺ បានជម្រុញឲ្យអធិការក្រុង​ ស្រុក​ បង្កេីនការក្ដាប់ចុះដល់មូលដ្ឋាន​ឃុំ​ សង្កាត់​ ពិនិត្យ​បន្ទាន់​លេីហានិភ័យដែលអាចនឹងកេីតមានក្នុងករណី​ប្រធាន​ស័ក​នេះ​ ដោយត្រូវត្រៀមសម្ភារៈ​មធ្យោបាយ​សង្រ្គោះ​និងកំលាំង​សមត្ថកិច្ច។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ  បានអញ្ជើញដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធ ចុះពិនិត្យទីតាំងជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី  ខេត្តកំពង់ស្ពឺ ។

បើយោងតាមរបាយការណ៍របស់មន្ទីធនធានទឹកនិង ឧតុនិយមខេត្តកំពង់ស្ពឺ  គិតត្រឹមរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះស្ថានភាពទឹកដែលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ បានស្រកចុះវិញហើយ៕

ដោយ៖ សូរិយា


ចែករំលែក៖