ភ្នំពេញ ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ថា ៖ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាម ឃើញមានការឡើងកំពស់ចំនួន ០,៦៨ម៉ែត្រ។
ការហក់ឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកនៅកំពង់ចាមឡើងដល់ ៨,៩៨ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការកើនឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ បានកើនកំពស់ចំនួន ០,៤៩ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១៥,៨០ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ចតុមុខ បានកើនកំពស់ចំនួន ០,៥២ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៤,៩៨ម៉ែត្រ ៕
ដោយ ៖ សិលា