ព័ត៌មានទាន់ហេតុការណ៍៖

ទាក់ទៅបងមិនចូល ទៅមេីលបែជាឃេីញស្លាប់ក្នុងថ្លុកឈាមបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដោយសារតែទាក់ទងតាមទូរស័ព្ទទៅបងប្រុសមិនបានក៏ទៅមេីលដល់ផ្ទះ ប៉ុន្តែពេលទៅដល់ហៅមិនឮដោយចាក់សោខាងក្នុង ក៏គាស់បង្អួចអេីតមេីលស្រាប់តែឃេីញបងដេកស្លាប់បាត់ទៅហេីយ មានទាំងឈាមហូរពេញក្នុងបន្ទប់ ដោយសង្ស័យអាចនឹងធ្វេីអត្តឃាតខ្លួនឯង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅខាងជេីងផ្សារទួលពង្រ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះគឹម ម៉ារ៉ាឌី ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុ។

តាមការរៀបរាប់ពីប្អូនប្រុសជនរងគ្រោះបានឱ្យដឹងថា បងប្រុសរបស់គាត់រស់នៅតែម្នាក់ឯង និងមានជំងឺភ័យខ្លាចអស់រយៈពេល៧ឆ្នាំមកហេីយ ។ នៅមុនពេលកេីតហេតុរូបគាត់បានទាក់ទងតាមទូរស័ព្ទមិនចូលទេីបធ្វេីដំណេីរមកលេងដល់ផ្ទះបំណងយកលុយឱ្យផង ពេលមកដល់ក៏គោះទ្វារហៅតែមិនមានការឆ្លេីយតបក៏គាស់បង្អួចអេីតមេីលស្រាប់តែឃេីញស្លាប់បាត់ទៅហេីយដោយមានឈាមពេញបន្ទប់ ដោយសង្ស័យថាជនរងគ្រោះធ្វេីអត្តឃាតខ្លួនឯង។

បន្ទាប់មកក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកយកខ្សែហ៊ុមព័ទ្ធពិនិត្យជាក់ស្តែងនៅកន្លែងកេីតហេតុ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖