ព័ត៌មានទាន់ហេតុការណ៍៖

អត្តពលិកកាយសម្ព័ន្ធជប៉ុនម្នាក់ខកខានការប្រកួតកីឡាអូឡាំពិកដោយសារការជក់បារី

ចែករំលែក៖

កីឡាការិនីហាត់កាយសម្ព័ន្ធជនជាតិជប៉ុន Shoko Miyata ត្រូវបានបញ្ជូនមកប្រទេសខ្លួនវិញ ហើយនឹងមិនឲ្យចូលរួមប្រកួតកីឡាអូឡាំពិកទេ បន្ទាប់ពីបានបំពានលើការហាមឃាត់ការជក់បារីរបស់ក្រុម ខណៈដែលព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារី (Paris Games) នឹងបើកជាផ្លូវការនាថ្ងៃទី២៦ ខែកក្កដាខាងមុខ។

កីឡាការិនីវ័យ១៩ឆ្នាំរូបនេះបានចាកចេញពីជំរុំហ្វឹកហាត់របស់ប្រទេសជប៉ុនក្នុងទីក្រុង Monaco កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលមន្ត្រីបានស៊ើបអង្កេតឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់។

អត្តពលិកវ័យក្មេងដែលជាប្រធានក្រុមកីឡាកាយសម្ព័ន្ធសិល្បៈនារីរបស់ប្រទេសនាង បានត្រឡប់ទៅប្រទេសជប៉ុនវិញនៅយប់នោះ បន្ទាប់ពីការស៊ើបអង្កេតបានសន្និដ្ឋានថា នាងបានបំពានច្បាប់របស់សមាគមកាយសម្ព័ន្ធជប៉ុន។

ការជក់បារីគឺបំពានលើក្រមសីលធម៌របស់សមាគម។ អគ្គលេខាធិការសមាគមកីឡាកាយសម្ព័ន្ធជប៉ុន Kenji Nishimura បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា “ជាមួយនឹងការបញ្ជាក់របស់នាង និងបន្ទាប់ពីការពិភាក្សាលើគ្រប់ភាគី វាត្រូវបានសម្រេចចិត្តថានាងនឹងដកខ្លួនចេញពីកីឡាអូឡាំពិក” ។

លោក Nishimura បានបន្ថែមថា Miyata មើលទៅអស់កម្លាំងនៅជំរុំនៅ Monaco។ លោក Mutsumi Harada ដែលជាគ្រូបង្វឹកផ្ទាល់ខ្លួនរបស់ Miyata បាននិយាយថា អ្នកហាត់កាយសម្ព័ន្ធកំពុងតស៊ូជាមួយនឹងសម្ពាធនៃការប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នេះ។ លោក Harada បាននិយាយថា “នាងចំណាយពេលមួយថ្ងៃរបស់នាងពិតជាមានបន្ទុកយ៉ាងខ្លាំង។ ខ្ញុំនឹងអង្វរមនុស្សឱ្យយល់ពីរឿងនេះ”។

គួរបញ្ជាក់ថា អត្តពលិកកាយសម្ព័ន្ធ Miyata បានឈ្នះមេដាយសំរឹទ្ធនៅឯការប្រកួតជើងឯកពិភពលោកឆ្នាំ២០២២ នៅទីក្រុង Liverpool ហើយនាងត្រូវបានគេកំណត់ឱ្យដឹកនាំក្រុមកីឡាអូឡាំពិកជាលើកដំបូងនៅទីក្រុងប៉ារីស។

ប្រទេសជប៉ុនមានបំណងទទួលបានមេដាយជាក្រុមកាយសម្ព័ន្ធសិល្បៈដំបូងគេចាប់តាំងពីការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ១៩៦៤ ៕ (រូបភាព ៖ BBC Sport)


ចែករំលែក៖