ព័ត៌មានទាន់ហេតុការណ៍៖

Aston Villa នាំយកខ្សែបម្រើ Onana ពី Everton ក្នុងតម្លៃ៥០លានផោន

ចែករំលែក៖

ក្លិប Aston Villa បានចុះហត្ថលេខាលើខ្សែបម្រើ Amadou Onana ពី Everton ក្នុងកិច្ចព្រមព្រៀង៥០លានផោន។ កីឡាករវ័យ២២ឆ្នាំរូបនេះបានលេងរាល់នាទីនៃយុទ្ធនាការ Euro 2024 របស់ប្រទេសបែលហ្ស៊ិក ហើយឥឡូវនេះមានឱកាសតំណាងឱ្យ Aston Villa ក្នុងក្របខ័ណ្ឌ Champions League រដូវកាលថ្មី។

Onana បានចូលរួមជាមួយ Everton ពី Lille ក្នុងតម្លៃ៣៣លានផោនក្នុងឆ្នាំ២០២២ និងបានបង្ហាញខ្លួ៧២លើកសម្រាប់ Everton ដោយស៊ុតបញ្ចូលទីបាន៤គ្រាប់។ គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Arsenal ក្នុងឆ្នាំ២០២៣ ហើយក្លិបកំពូលៗជាច្រើនត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍នៅរដូវក្តៅនេះ។

គ្រូបង្វឹកក្រុម Aston Villa លោក Unai Emery បានស្ថិតនៅក្នុងទីផ្សារសម្រាប់ខ្សែបម្រើការពារថ្មី បន្ទាប់ពីក្លិបបានលក់ Douglas Luiz ទៅឱ្យ Juventus ក្នុងតម្លៃ៤២.៣៥លានផោនកាលពីខែមិថុនា។

ខ្សែបម្រើ Onana បាននិយាយថា “ខ្ញុំនឹងលេងនៅ Champions League ម្តងទៀត ហើយវាពិតជារំភើបខ្លាំងណាស់។ យើងក៏មានអ្នកគ្រប់គ្រងម្នាក់ដែលល្អបំផុតនៅក្នុងអាជីវកម្ម ហើយខ្ញុំគិតថាគាត់អាចយកហ្គេមរបស់ខ្ញុំទៅកម្រិតបន្ទាប់”។

Onana បានបន្ថែមថា ខ្សែបម្រើ Villar និងមិត្តរួមក្រុមបែលហ្សិក Youri Tielemans បានជួយបញ្ចុះបញ្ចូលគាត់ឱ្យចូលរួមជាមួយក្លិប។ Onana អះអាងថា “Youri បានដើរតួយ៉ាងសំខាន់ក្នុងការដែលខ្ញុំនៅទីនេះ ព្រោះគាត់បានប្រាប់ខ្ញុំពីរឿងល្អៗជាច្រើនអំពីក្លិប”។

Aston Villa ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនកំពុងពង្រឹងសម្រាប់ការប្រកួតប្រជែងនៃការប្រកួតក្របខ័ណ្ឌ Champions League នៅក្នុងយុទ្ធនាការខាងមុខនេះ។ ពួកគេមិនបានបង្ហាញទម្រង់លេងក្នុងកម្រិតវរជននោះចាប់តាំងពីរដូវកាល១៩៨២-១៩៨៣ ដែលជាយុទ្ធនាការបន្ទាប់ពីពួកគេបានឈ្នះពានរង្វាន់អឺរ៉ុប។

ការមកដល់របស់ Onana បានធ្វើឱ្យការចំណាយរដូវក្តៅរបស់ Aston Villa ដល់ទៅប្រហែល១៤០លានផោន។ ក្លិបនេះក៏បានចំណាយ៣៥លានផោនលើការចុះហត្ថលេខាលើ Ian Maatsen ពី Chelsea, ចំណាយ១៨.៦លានផោននាំយក Samuel Iling-Junior និង Enzo Barrenechea ពី Juventus, ចំណាយ១៨លានផោនលើការវិលត្រឡប់របស់ Jaden Philogene ពី Hull, ចំណាយ៥លានផោននៅលើការផ្លាស់ប្តូររបស់ Ross Barkley ពី Luton និងចំណាយ៩លានផោននៅលើការផ្ទេររបស់ Lewis Dobbin ពី Everton ។

ក្រុម Everton នឹងចាប់ផ្តើមយុទ្ធនាការ Premier League រដូវកាលថ្មី២០២៤-២០២៥ របស់ខ្លួនដោយប៉ះក្រុមញញួរធំ West Ham នៅថ្ងៃសៅរ៍ទី១៧ ខែសីហា ឆ្នាំ២០២៤ខាងមុខ ៕ (រូបភាព ៖ BBC Sport)


ចែករំលែក៖