ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិនបង្ហាញថា គំនិតផ្តួចផ្តើមស្នូលរបស់ចិន គឺរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គួរតែឆ្លើយតបប្រកបដោយប្រាកដាប្រជាចំពោះកង្វល់និងសំណូមពររបស់រដ្ឋគ្មានអាវុធនុយក្លេអ៊ែរ

ចែករំលែក៖

អន្តរជាតិ ៖ លោកស្រី Mao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ២៣ខែកក្កដា មានអ្នកសារព័ត៌មានបានសួរថា ខណៈកិច្ចប្រជុំត្រៀមលើកទីពីរសម្រាប់ការរៀបចំសន្និបាតពិនិត្យពិភាក្សាលើកទី ១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរកំពុងប្រារព្ធឡើងនៅទីក្រុងហ្សឺណែវ ប្រទេសចិនបានដាក់ឯកសារការងារសរុបចំនួន ៤ជូនកិច្ចប្រជុំនេះ តើអ្នកនាំពាក្យអាចពន្យល់ពីស្ថានភាពពាក់ព័ន្ធបានទេ? នេះជាលើកឡើងពី គេហទំព័រ «CCFR China state-controlled media » នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។ 

គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ លោកស្រី Mao Ning បានឆ្លើយថា ក្នុងបរិបទដែលបរិយាកាសសន្តិសុខជាយុទ្ធសាស្ត្រសកលមានភាពអាប់អួជាបន្តបន្ទាប់ និងការកើនឡើងនៃហានិភ័យស្តីពីជម្លោះនុយក្លេអ៊ែរ និងសង្គ្រាមនុយក្លេអ៊ែរ ប្រទេសចិនបានអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមសន្តិសុខសកល ហើយបានដាក់ឯកសារការងារចំនួន៤ ស្តីពីការគំនិតផ្តួចផ្តើមមិនប្រើអាវុធនុយក្លេអ៊ែរជាអាទិភាពទៅវិញទៅមក ការការពារសន្តិសុខដោយមិនប្រើនុយក្លេអ៊ែរ ការកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរ និងកិច្ចសហប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាមេរិក-អង់គ្លេស-អូស្ត្រាលីដើម្បីជូនអង្គប្រជុំពិនិត្យពិភាក្សា។ ឯកសារពាក់ព័ន្ធត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសចិន ៕

ដោយ ៖ សិលា


ចែករំលែក៖