ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៤នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ ដែលជាអ្នកញៀនល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាប និងឃាត់ខ្លួន នៅចំណុចផ្លូវលំ ក្រុម៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនសង្ស័យ០៤នាក់ រួមមាន ៖
ទី១.ឈ្មោះ ឌឹក តង អាយុ៥០ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លុវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។
ទី២. ឈ្មោះ ញឹម ឡាង អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួល ផ្លុវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ទី៣. ឈ្មោះ ប្រាក់ មុន្នី អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួល ផ្លុវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
ទី៤. ឈ្មោះ ឈិត កុម្ភៈ អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៤៨៧ ផ្លូវ៣០០ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។
សម្ភារៈដកហូតបានរួមមាន ៖ IPAD០១គ្រឿង (ឧបករណ៍សម្រាប់ភ្នាល់មាន់ជល់អនឡាញ) ។
បច្ចប្បន្ននេះ ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ