ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិសនីកម្ពុជា៖​ ចាប់ពីនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដានេះ​ នៅតាមតំបន់មួយចំនួន​ ក្នុងរាជធានីភ្នំពេញ​ កណ្ដាល​ និងខេត្ត​កំពង់ស្ពឺ​ អាចនឹងមានការរអាក់រអួល​ចរន្តអគ្គិសនី​ខ្លះៗ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គីសនីកម្ពុជា​ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីមួយចំនួន​នៅក្នុងរាជធានីភ្នំពេញ​ កណ្ដាល​ និងខេត្ត​កំពង់ស្ពឺ​ អាចនឹងមានការរអាក់រអួល​ចរន្តអគ្គិសនី​ខ្លះៗ​ ចាប់ពីនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដានេះ។ 

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា​ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ អគ្គិសនី​កម្ពុជា​ នៅតំបន់មួយចំនួនអាចនឹងមានការរអាក់រអួលខ្លះៗទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ 

ប៉ុន្តែ​ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

ជាមួយគ្នានោះ​ ក្រុមការងារបច្ចេកទេសនឹងព្យាយាមផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញផងដែរ។​ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

ដោយ​៖ តារា​


ចែករំលែក៖