ភ្នំពេញ ៖ រថយន្តឃ្លុបកូរ៉េមួយគ្រឿងបើកលឿនដាច់ចង្កូត ហេីយហ្វ្រ័ងមិនសុីបានជ្រុលទៅបុកផ្ទប់នឹងរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យកាប៊ីនរថយន្តឡើងរួញខូចខាតយ៉ាងដំណំ ហើយធ្វើឱ្យគាបជើងអ្នកបើកបរជាប់ កាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ រថយន្តឃ្លុបកូរ៉េ ម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-5763 បើកបរដោយបុរសម្នាក់និងមានព្រូម្នាក់ទៀត ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងពីកើតទៅលិចយ៉ាងលឿន ហើយស្រាប់តែដាច់ចង្កូតនិងជាន់ហ្វ្រ័ងមិនជាប់ ក៏រេចង្កូតជ្រុលទៅបុកផ្ទប់នឹងរបងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យខ្ទេចរួញកាប៊ីន របួសគាបជើងអ្នកបើកបរ ។
ក្រោយកើតហេតុ ត្រូវបានរថយន្តឃ្លុបមួយគ្រឿងផ្សេងទៀតទាញរថយន្តបង្កថយចេញ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយគាស់ដើម្បីយកអ្នកបើកបរចេញ នាំយកទៅមន្ទីរពេទ្យ ។ ចំណែករថយន្ត សមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ៕
ដោយ៖ សុខាសែនជ័យ