ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សចំនួន​ ០៧នាក់បានស្លាប់​ និងរបួសធ្ងន់ស្រាល ១៤នាក់​នៅតាមដងផ្លូវ​ រយៈពេល​មួយ​ថ្ងៃ​សោះ​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០២៤នេះ​ បានកើតឡើងចំនួន ១៥លើក បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់​ នៅតាមដងផ្លូវ​យ៉ាង​អាណោចអាធ័ម​។

ប្រភពដដែលបន្តថា​ ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ១៥លើកនេះ​ រួមមាន​៖ (យប់ ៩លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ស្រី ២នាក់), រងរបួសសរុប ១៤នាក់ (ស្រី ៦នាក់), រងរបួសធ្ងន់ ៩នាក់ (ស្រី ៣នាក់) រងរបួសស្រាល ៥នាក់ (ស្រី ៣នាក់) និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់ ៤នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់, ធ្ងន់ ១នាក់, ស្រាល ២នាក់) , មិនគោរពសិទិ្ឋ ៣លើក (ស្លាប់ ១នាក់, ធ្ងន់ ៣នាក់, ស្រាល ៣នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ២នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់), ប្រជែងគ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់), ស្រវឹង ២លើក (ស្លាប់ ១នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់), ភ្លើងសញ្ញា ១លើក (ស្លាប់ ០នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់) និងកត្តាអាកាសធាតុ ៣លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់)។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ សូម​អំពាវនាវឱ្យ​​បងប្អូន​ប្រជាពលរដ្ឋ​បន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​ មិនត្រូវ​ប្រើប្រាស់ទូរស័ព្ទ​ ពេលលោកអ្នកកំពុង​បើកបរ! ៕

ដោយ​៖ តារា​


ចែករំលែក៖