ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញដឹកនាំមន្ត្រី នៃព្រឹទ្ធសភា ធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្ថិភាព

ចែករំលែក៖

​ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ​ បានអញ្ជើញដឹកនាំមន្ត្រី នៃព្រឹទ្ធសភា អញ្ជើញធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម កាលពីម្សិលមិញ។ 

សូមជម្រាបថា​ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ​ នៅទីក្រុងហាណូយ​ កម្ពុជា​ បានជូនពរវៀតណាមឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៣០​ និងក្លាយទៅជាប្រទេសកម្រិតមហាសេដ្ឋកិច្ចទាំង២០ របស់ពិភពលោក។

ជាមួយគ្នានោះ​ មិត្តវៀតណាម​ ក៏បានជូនពរឱ្យកម្ពុជា ទទួលបានជោគជ័យចំពោះទស្សនៈវិស័យរបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

ដោយ​៖ តារា​


ចែករំលែក៖