ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ALPHARD បុុក​​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឱ្យរងការ​ខូចខាត​

ចែករំលែក៖

ភ្នំពេញ​៖ រថយន្ត​ស៊េរី​ទំនើប​ALPHARDបេីក​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ ជ្រុល​ទៅ​បុុក​នឹង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ខ្ទាត​អស់​១កង់​ ព្រម​ទាំង​ធ្វើ​ឲ្យ​រថយន្ត​រងការ​ខូចខាត​   

​ ហេតុការណ៍​នេះ​កេីត​ឡើង​នៅ​វេលា​ម៉ោង​១និង​៥០នាទី​រំលងអធ្រាត្រ​ឈានចូលថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ តាម​បណ្ដោយ​ផ្លូវ​សុធារស​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ 

  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ទំនងជាស្រវឹង បើករថយន្តស៊េរីទំនើបម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AZ 0082 បេីកបរតាមបណ្ដោយផ្លូវសុធារសក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុស្រាប់តែរថយន្តរេចង្កូតទៅបុកនឹងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតរលំអស់ចំនួនមួយកង់ ព្រមទាំងធ្វើឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខបាក់កង់​មុខ​ខាង​ឆ្វេង​ ទៅមុខលែងរួច ក្នុងហេតុការណ៍នេះដែរមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ អ្នកបើកបរគឺបានចុះគេចខ្លួនទៅបាត់​ ។ 

    ក្រោយកើតហេតុនៅសល់​តែរថយន្តត្រូវប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយ​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖