ក្លិប Fenerbahce បានចុះហត្ថលេខាយកខ្សែប្រយុទ្ធសញ្ជាតិម៉ារ៉ុក Youssef En-Nesyri ពីក្លិប Sevilla។ នេះបើយោងតាមក្លិបមកពីលីកកំពូលទួរគីបានប្រកាសកាលពីថ្ងៃសុក្រ ទី២៦ កក្កដា។
En-Nesyri បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំ ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា Fenerbahce បានបង់ថ្លៃ២០លានអឺរ៉ូ (២១.៧០លានដុល្លារ) លើសពីតម្លៃផ្ទេរខ្ពស់បំផុតរបស់ពួកគេពីមុន១៥លានអឺរ៉ូទៅក្លិប Marseille សម្រាប់ Cengiz Under ។
កីឡាករ En-Nesyri វ័យ២៧ឆ្នាំបានចំណាយពេលអាជីពលេងនៅអេស្ប៉ាញចូលរួមជាមួយ Sevilla ពី Leganes ក្នុងឆ្នាំ២០២០ និងស៊ុតបញ្ចូលទីបាន៥១គ្រាប់ក្នុង១៤៣ប្រកួត La Liga និងជួយឱ្យពួកគេឈ្នះពានរង្វាន់ Europa League ចំនួន២។ En-Nesyri ស៊ុតបញ្ចូលទីបាន២០គ្រាប់ក្នុង៧៣ប្រកួតសម្រាប់ម៉ារ៉ុក និងបានលេងនៅ African Cup of Nations ចំនួន៤ដង។
Fenerbahce ដែលជាជើងឯករងក្នុងការប្រកួតក្របខ័ណ្ឌទួរគី Super Lig កាលពីរដូវកាលមុន ដែលមានអ្នកចាត់ការទូទៅលោក Jose Mourinho ជាគ្រូបង្វឹក៕
ដោយ៖ ភារៈ (រូបភាព ៖ Reuters/CNA)