ភ្នំពេញ ៖ ហេតុអ្វីប្រជាពលរដ្ឋមិនដឹងថា សម រង្ស៊ី កំពុងបំផ្លាញកម្ពុជា? តើ សម រង្ស៊ី ជានណា? តើ សម រង្ស៊ី កំពុងបម្រើឱ្យសហរដ្ឋអាម៉េរិក ឬ/និង យួន (យួនសេរីគាំទ្រដោយអាម៉េរិក និង/ឬសហរដ្ឋអាម៉េរិក) ឬកម្ពុជា? ! នេះបើយោងតាម Jasmine Angkor បានបញ្ជាក់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ ។
តើ សម រង្ស៊ី នាំប្រជាពលរដ្ឋអោយយល់ខុសមួយលើកជាពីរលើក តាំងពីការជីកព្រែកហ្វូណនតេជោ រហូតមកដល់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ស្រប តាមច្បាប់អន្តរជាតិបន្ថែមទៀត គឺដើម្បីអ្វី?
ហេតុអ្វីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ត្រូវបានលើកយកមកធ្វើជា ប្រធានបទដើម្បីញុះញង់បង្កចលាចលសង្គម នៅពេលដែល ព្រែកជីកហ្វូណនតេជោ ជិតបើកការដ្ឋាននាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗនេះ ?
ក.ទីតាំងភូមិសាស្ត្រនិងប្រវត្តិសាស្ត្រនៃគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA គឺជាភាពដៃគូរប្រចាំតំបន់ដែលត្រូវបានបង្កើតឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៩៩ ជាឆ្នាំដែលកម្ពុជាបានចូលជាសមាជិកទី១០ នៃក្របខណ្ឌអាស៊ាន(ASEAN) ។ CLV-DTA ជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រពហុភាគីមួយស្ថិតក្រោមយន្តការអនុមហាតំបន់មេគង្គ (GMS) នៅក្នុងក្របខណ្ឌអាស៊ាន (ASEAN) ដោយបានកំណត់យកទីតាំងនៃបណ្តាខេត្តមួយចំនួននៃប្រទេសជាសមាជិក កម្ពុជា ឡាវ និងវៀតណាម ។
តំបន់ខាងលើ មានភូមិសាស្ត្រជាតំបន់ព្រៃភ្នំនិងមានសភាពស្មុគស្មាញ ជួបការលំបាកក្នុងការរស់នៅ ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរ និងការអភិវឌ្ឍស្ថិតនៅក្នុងកម្រិតទាប។
បណ្តាខេត្តពាក់ព័ន្ធរួមមាន ៖
+ ប្រទេសកម្ពុជាមានខេត្តចំនួន៤ គឺខេត្ត ១.រតនគិរី ២.មណ្ឌលគិរី ៣.ក្រចេះ និង៤.ស្ទឹងត្រែង
+ប្រទេសឡាវមានខេត្តចំនួន
៤ គឺខេត្ត ១.អាតាពើ
(Attapeu) ២.សាឡាវ៉ាន់ (Salavan) ៣.សេកុង (Sekong) និង៤.ចំប៉ាសាក់ (Champasak)
+ប្រទេសវៀតណាម មានខេត្តចំនួន៥ គឺខេត្ត ១.កុនទុម (Kan Tum) ២.ហ្កាឡាយ (Gia Lai) ៣.ដាក់ឡាក់ (Dak Lak)
៤.ដាក់ណុង (Dak Nong) និង៥.ប៊ីនភឿក (Binh Phuoc) ។
ប្រវត្តិសាស្ត្រនៃទីតាំងខាងលើរវាងកម្ពុជានិងវៀតណាម បានក្លាយជាស្រមោលដែល
មិនអាចបំភ្លេចបាន នៅពេលដែលយួនខាងជើងចាប់ផ្តើមផែនការវាយលើយួនខាងត្បូងដែលទទួលបានការគាំទ្រ
ដោយសហរដ្ឋអាម៉េរិក គឺបាន ប្រើប្រាស់ផ្លូវលំហូជីមិញដែល ត្រូវបានអញ្ញាតដោយ សម្តេច នរោត្តម សីហនុ ក្នុងអំឡុងឆ្ នាំ១៩៥០-១៩៦០ ឱ្យយួនខាងជើងឆ្លងកាត់និងប្រើប្រាស់ដីកម្ពុជាដើម្បីដឹកអាវុធរបស់ចិននិងរុស្ស៊ី ពីផែកំពង់សោមនៃខេត្តព្រះសីហនុមកជួយវៀតណាមខាងជើង។ នាឆ្នាំ១៩៦៥ សម្តេច នរោត្តម សីហនុ បានផ្តាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាម៉េរិកហើយបន្តអនុញ្ញាតឱ្យវៀតណាមខាងជើងប្រើប្រាស់ផ្លូវតាមព្រំដែន។ ស្ថានភាពនេះបានធ្វើឱ្យអាម៉េរិកមានការខឹងសម្បារយ៉ាងខ្លាំង ហើយបានគាំទ្ររបប លន់ នុល នាឆ្នាំ១៩៧០ ដើម្បីធ្វើរដ្ឋប្រហារទំលាក់ សម្តេច នរោត្តម សីហនុ ។
នាឆ្នាំ១៩៧៥ ខណៈដែលទីក្រុង សៃហ្គន បានដួលរំលំ ហើយក៏ជាព្រឹត្តិការណ៍ដែលអាចនិយាយថា អាម៉េរិកបានចាញ់សង្គ្រាមនៅឥណ្ឌូចិនផងដែរ កម្ពុជារងការទំលាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសហរដ្ឋអាម៉េរិកនិងត្រូវបានគ្រប់គ្រងដោយរបបប្រល័យពូជសាសាន៍ ប៉ុល ពត ដែលអាម៉េរិកចង់បង្ហាញពិភពលោកថា ប្រទេសដែលគាំទ្ររបប កុម្មុយនីស្តគឺមានភាពព្រៃផ្សៃ ។ ស្របគ្នានេះដែរ ឡាវក៏ទទួលរងបញ្ហាដូចគ្នា ពីការទំលាក់គ្រាប់បែក ប៉ុន្តែតិចជាងកម្ពុជា។
នាឆ្នាំ១៩៩០ ជាឱកាសត្រឡប់ មកវិញ អាម៉េរិកក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងក្រោមការរៀបចំរបស់ UNTAC ដែលផ្តួចផ្តើមដោយសហរដ្ឋអាម៉េរិក ក្នុងនោះយើងពិនិត្យឃើញថា កងទ័ពយួនខាងត្បូងដែលហៅថា FULRO ដែលជាក្រុមតំណាងឱ្យក្រុមជនជាតិភាគតិច តំបន់ភ្នំដែលបានចូលមកកម្ពុជាប្រហែលជាង១០.០០០នាក់ ដើម្បីប្រើប្រាស់ជាទីតាំងវាយបកលើយួនខាងជើង ប៉ុន្តែត្រូវបានបដិសេធនិងបណ្តេញចេញពីប្រទេស ហើយនាឆ្នាំ១៩៩២ ក្រុមនោះ ត្រូវបានសហរដ្ឋអាម៉េរិកទទួលយកក្នុងនាមមនុស្សធម៌ និងត្រូវបានសម្របសម្រួលដោយ UNHCR ឱ្យពួកគេទៅរស់នៅសហរដ្ឋអាម៉េរិកក្នុងរដ្ឋ North Carolina (Greensboro) និង California និងរដ្ឋផ្សេងៗទៀត និងប្រទេសបារាំង អូស្ត្រាលី និងកាណាដា។
នៅក្នុងរដ្ឋ North Carolina ក្រុម FULRO និងជនជាតិម៉ុងតាញ៉ាបានរួមគ្នាបង្កើតឡើង នូវសហគមន៍ Degar (ឬរដ្ឋ Degar) និងមានសហគមន៍ម៉ុងតាញ៉ាដេហ្គា (MDA)។
សហគមន៍ ម៉ុងតាញ៉ាដេហ្គា (MDA) ត្រូវបានទទួលស្គាល់នាអំឡុងឆ្នាំ២០០០ ហើយដឹកនាំដោយ កុក ស ហើយក្រោយមកក៍មានទំនាក់ទំនងជិតស្និទ្ធិនឹងសម រង្ស៊ី ហើយដែលទាំងពីរនាក់ នាថ្ងៃ១៤ ខែមេសា ឆ្នាំ២០១៣ បាន ចុះហត្ថលេខាព្រមកាត់ខេត្ត៤ គឺខេត្ត ១.រតនគិរី ២.មណ្ឌលគិរី ៣.ក្រចេះ និង៤.ស្ទឹងត្រែង ដើម្បីបង្កើតរដ្ឋដេហ្គា ប្រសិនបើគណបក្សសង្គ្រោះជាតិ (CNRP) ឈ្នះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០១៣ ។
ជាលទ្ធផលជនក្បត់ជាតិ សម រង្ស៊ី ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគាអស់មួយជីវិតពីបទប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែកប្រព្រឹត្តិនៅរាជធានី ៕
ដោយ ៖ សិលា