ភ្នំពេញ ៖ រោគសញ្ញានៃជំងឺខ្សោយពោះវៀន រួមមាន៖
– ការឈឺពោះរ៉ាំរ៉ៃ
– ចុកឆ្អល់ ក្នុងពោះ
– តឹងណែនក្នុងពោះ
– ញ៉ាំឆាប់ឆ្អែត
បញ្ជាក់៖ ដោយជំងឺខ្សោយពោះវៀនជាជំងឺមួយដែលគេតែងជួបប្រទះញឹកញាប់ តែរោគសញ្ញានៃជំងឺនេះមានការភាន់ច្រឡំទៅនឹងជំងឺមួយចំនួនដែលអាចមានលក្ខណៈធ្ងន់ធ្ងរ អ្នកជំងឺដែលមានរោគសញ្ញានៃជំងឺខ្សោយពោះវៀន គួរតែជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ផ្នែកថ្លើម-ក្រពះ-ពោះវៀន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់និងទទួលនូវសេវាព្យាបាលអោយបានត្រឹមត្រូវ។
“ចូលរួមយល់ដឹងអំពីបញ្ហាសុខភាពខ្លួន ដើម្បីសុខុមាលភាពយូរអង្វែង!” ៕
ដោយ ៖ សិលា