ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។
ប្រភពដដែលបន្តថា មានករណី អំពើហង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយនឹងដំបងឈើ) កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិអូរព្រាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដែលបង្ករឡើងដោយ៖ ជនសង្ស័យឈ្មោះ មិន សាអុីវ ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិ មកល់ ឃុំ រកាត ស្រុក ភ្នំក្រវាញ ខេត្ត ពោធិ៍សាត់ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ2015 លេខតួលេខម៉ាសុីនND125ME-9045117ពាក់ស្លាកលេខ កំពង់ចាម 1Q:7285 កាន់ដំបងឈើប្រវែង១ម៉ែត្រ ទៅវៃជនរងគ្រោះឈ្មោះ អេង សុខខុម ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដែលកំពុងអង្គុយផឹកស្រាស នៅផ្ទះរបស់ឈ្មោះ ប៊ុន សុខ ភេទស្រីរស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវចំនួន០២ដំបង ១ដំបងត្រូវចំក្បាល និង១ដំបងទៀតចំដៃខាងឆ្វេងបណ្ដាលអោយបាក់ដៃ ហើយក៏បានស្រែកជេរទៅលើជនរងគ្រោះទៀតថា…. បើអ្ហែងខ្លាំងទៅប្ដឹងទៅ រួចជនសង្ស័យក៏បានឡើងជិះម៉ូតូត្រឡប់ចេញទៅវិញបាត់ទៅ។
មូលហេតុ ជនសង្ស័យបានខឹងនឹងជនរងគ្រោះជិះម៉ូតូរបស់ខ្លួនដោយពុំបានប្រាប់ហើយធ្វើអោយម៉ូតូដួលវៀចហ្វ្រាំង និង វៀចឈ្នាន់ កាលពីម្សិលម៉ិញ។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចបាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ នឹងបានរាយការជូនលោក កូយ កាន់យ៉ា ព្រះរាជ្ញអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ តារា