ព័ត៌មានទាន់ហេតុការណ៍៖

នៅឆ្នាំ 2024 លិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោកគឺជាឈ្មោះនៃប្រទេសអាស៊ីអាគ្នេយ៍មួយ

ចែករំលែក៖

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាននាំមុខគេលើពិភពលោកក្នុងចំណាត់ថ្នាក់លិខិតឆ្លងដែនអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។

លិខិតឆ្លងដែនសិង្ហបុរីនាំមុខគេក្នុងចំណាត់ថ្នាក់នៃសន្ទស្សន៍លិខិតឆ្លងដែន Henley ដែលអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនទៅទស្សនា 195 ប្រទេសគោលដៅជុំវិញពិភពលោកដោយមិនចាំបាច់មានទិដ្ឋាការ។
នៅក្នុងចំណាត់ថ្នាក់ទីពីររួមគ្នាគឺលិខិតឆ្លងដែនជប៉ុន អាឡឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញ ដែលធ្វើដំណើរបាន 192 ដោយមិនតម្រូវឱ្យមានទិដ្ឋាការជាមុន។
បន្ទាប់មកនៅក្នុងចំណាត់ថ្នាក់លេខបីគឺលិខិតឆ្លងដែនកូរ៉េ ស៊ុយអែត ហ្វាំងឡង់ អូទ្រីស អៀរឡង់ លុចសំបួ និងហូឡង់។ ទាំងអស់គ្នារីករាយនឹងឯកសិទ្ធិនៃការធ្វើដំណើរដ៏ងាយស្រួលទៅកាន់ 191 គោលដៅ។
ចក្រភពអង់គ្លេស នូវែលសេឡង់ ន័រវែស បែលហ្សិក ដាណឺម៉ាក និងស្វីស ជាប់ចំណាត់ថ្នាក់ទី៤ ជាមួយនឹងលិខិតឆ្លងដែន ដែលមានគោលដៅគ្មានទិដ្ឋាការចំនួន 190។ ទន្ទឹមនឹងនេះ ប្រជាជនអូស្ត្រាលី និងព័រទុយហ្គាល់អាចចូលដោយសេរី 189 គោលដៅ ដោយលិខិតឆ្លងដែនរបស់ពួកគេជាប់ចំណាត់ថ្នាក់ទី 5 ក្នុងចំណាត់ថ្នាក់។ លិខិតឆ្លងដែនរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមកនៅចំណាត់ថ្នាក់ទី 8 ជាមួយនឹងគោលដៅចំនួន 186 ដែលមិនតម្រូវឱ្យមានទិដ្ឋាការជាមុន។
អាហ្វហ្គានីស្ថានត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានលិខិតឆ្លងដែនទន់ខ្សោយបំផុតក្នុងពិភពលោកទាក់ទងនឹងសន្ទស្សន៍ ដោយបច្ចុប្បន្នពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរទៅកាន់ប្រទេសចំនួន 26 ដោយគ្មានទិដ្ឋាការ ដែលជាពិន្ទុទាបបំផុតក្នុងប្រវត្តិសាស្ត្ររបស់សន្ទស្សន៍នេះអស់រយៈពេលជិតពីរទសវត្សរ៍៕ ដោយ៖ ធីរីណា

រូបថត​៖ giadinh


ចែករំលែក៖