ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានសំណើរតាម Hotline ០៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ៤នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​ចន្ទ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២៤នេះថា៖​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៤នាក់​ នេះបេី​គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៧ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ​។ 

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានគូសបញ្ជាក់ថា​  បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ រួមមាន៖

*១៖ ទទួលបានណ្តឹងសរុប ១,៧៩១សំណើរ មានមនុស្ស ៣,៧៦៤នាក់

*២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,៥៣១សំណើ និងបិទសំណុំរឿង ៤៧៧សំណើ (រកឃើញមនុស្ស ២,២២៦នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤៦នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

*៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ២០៨ករណី។

លោកអ្នកនាំពាក្យ​ បានថ្លែងបន្ថែមថា៖​ បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ចកម្ពុជា​ កំពុងបន្តប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតសំណើរ និងសំណូមពរដែលនៅសេសសល់ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖