ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយដ្ឋានពន្ធនាគារ៖​ “ពន្ធនាគារនៅតំបន់ដែលមានបញ្ហាប្រឈមទៅនឹងទឹកជំនន់ ត្រូវត្រៀមលក្ខណៈឱ្យបានខ្ពស់ក្នុងការទប់ស្តាត់ និងបង្ការការពារទុកជាមុន”

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយដ្ឋានពន្ធនាគារ​ នៃក្រសួងមហាផ្ទៃ​ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤​ បានឱ្យដឹងថា​ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ កាលពីព្រឹកមិញនេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារខែកក្កដា និងលើកទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២៤ របស់អគ្គនាយដ្ឋានពន្ធនាគារ ដែលមានការចូលរួមដោយ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានីខេត្ត។

លោកអគ្គនាយក បានមានប្រសាសន៍ថា៖ “ពន្ធនាគារនៅតំបន់ដែលមានបញ្ហាប្រឈមទៅនឹងទឹកជំនន់ ត្រូវត្រៀមលក្ខណះឲ្យបានខ្ពស់ក្នុងការទប់ស្តាត់ និងបង្កាការពារទុកជាមុន”។ 

នាឱកាសនោះ លោក​អគ្គនាយក​ បានផ្តល់អនុសាសន៍ដឹកជាដំណោះស្រាយដល់នាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានីខេត្ត ដើម្បីអនុវត្តន៍ដូចខាងក្រោម៖

-​ ត្រូវយកចិត្តទុកដាក់លើបញ្ហាវត្តមាន និងសំលៀកបំពាក់

– ត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើរបបអាហារដល់ជនជាប់ឃុំ

-បន្តឆែកឆេរ និងទប់ស្កាត់វត្ថុហាមឃាត់នានាមិនអោយចូលក្នុងពន្ធនាគារ

– ត្រូវបន្តយកចិត្តទុកដាក់ក្នុងការធ្វើចំណាត់ថ្នាក់សន្តិសុខ

– ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះមុខសញ្ញាពិសេសដែលត្រូវតាមដាន

– ត្រូវធ្វើការប្រជុំ និងផ្សព្វផ្សាយអំពី “យុទ្ធនាការប្រឆាំងគ្រឿងញៀន”៕

ដោយ៖ តារា


ចែករំលែក៖