ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុងម៉ាឌ្រីដនៃប្រទេសអេស្ប៉ាញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន

ចែករំលែក៖

   អន្តរជាតិ ៖ នៅព្រលប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បាបផ្សាយថា ៖ ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ នៅសាលាក្រុងម៉ាឌ្រីដ លោក Almeida អភិបាលក្រុងម៉ាឌ្រីដនៃប្រទេសអេស្ប៉ាញ បានជួបពិភាក្សាការងារជាមួយលោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលទៅបំពេញទស្សនកិច្ច ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីការធ្វើឱ្យកិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកមានភាពកាន់តែស៊ីជម្រៅ និងជំរុញមេត្រីភាពរវាងចិននិងអេស្ប៉ាញ ។

  គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ ថ្លែងក្នុងកិច្ចជំនួប លោក Shen Haixiong បានលើកឡើងថា ចំណងមិត្តភាពប្រពៃណីរវាងចិននិងអេស្ប៉ាញមានភាពស៊ីជម្រៅ ។ ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិននិងព្រះអង្គម្ចាស់ហ្វេលីពទី៦  ព្រះមហាក្សត្រអេស្ប៉ាញ បានផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួបទី៥០នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ។ ប្រមុខរដ្ឋប្រទេសទាំងពីរបានបូកសរុបបទពិសោធជោគជ័យក្នុងការប្រាស្រ័យទាក់ទងទ្វេភាគី ហើយបានចង្អុលបង្ហាញពីទិសដៅចំពោះការអភិវឌ្ឍរួមនៅពេលអនាគត ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយរួមសហការជាមួយគ្រប់មជ្ឈដ្ឋាននៃប្រទេសអេស្ប៉ាញ ក្នុងន័យអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋប្រទេសទាំងពីរយ៉ាងសកម្ម ក៏ដូចជាជំរុញឱ្យទំនាក់ទំនងរវាងចិននិងអេស្ប៉ាញសម្រេចបាននូវការអភិវឌ្ឍកាន់តែធំក្នុងរយៈពេល៥០ឆ្នាំបន្ទាប់ ។

 គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ថ្លែងក្នុងកិច្ចជំនួប លោក Almeida បានជូនពរអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលទទួលបានកម្លាំងផ្សព្វផ្សាយយ៉ាងខ្លាំងក្លាក្នុងការផ្សាយបន្តផ្ទាល់ពីការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ហើយសម្គាល់ឃើញថា ប្រការនេះធ្វើឱ្យពិភពផលចាប់អារម្មណ៍ដល់កម្លាំងយ៉ាងខ្លាំងក្លារបស់ប្រទេសចិនលើវិស័យបច្ចេកទេសនៃប្រព័ន្ធសារព័ត៌មានបែបថី្ម 

ដោយ ៖ សិលា


ចែករំលែក៖