ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ក្រុមកងទ័ពស្វែងរក បាននឹងកំពុងតាមរកលោក ស៊ុន ផល្លា ដែលជាអ្នកបើកបរម្នាក់ទៀត បន្ទាប់ពីរកឃើញសពលោក ខេង ឆៃយុទ្ធ ស្លាប់នៅលើកៅអីយន្តហោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ៖ នៅពេលនេះក្រុមកងទ័ពស្វែងរក កំពុងតាមរកលោក ស៊ុន ផល្លា ដែលជាអ្នកបើកបរម្នាក់ទៀត បន្ទាប់ពីរកឃើញសពលោក ខេង ឆៃយុទ្ធ ស្លាប់នៅលើកៅអីយន្តហោះ ។ 

សូមបញ្ជាក់ថា ៖ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ក្រុមកងទ័ពស្វែងរក បាននឹងកំពុងតាមរកលោក ស៊ុន ផល្លា ដែលជាអ្នកបើកបរម្នាក់ទៀត ក្នុងចំណោមពីរនាក់លើឧទ្ធម្ភាគចក្រដែលជួបឧបទ្ទវហេតុ បន្ទាប់ពីបានរកឃើញសាកសពលោក ខេង ឆៃយុទ្ធ កាលពីម្សិលមិញស្លាប់នៅកៅអីយន្តហោះតែម្តង។

នេះបើតាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេរមភូមិន្ទ ដែលជាអ្នកដឹកនាំប្រតិបត្តិការរុករក ថ្លែងប្រាប់អ្នកព័ត៌មាននៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា តាមការសន្និដ្ឋាន នៅពេលយន្តហោះធ្លាក់ភ្លាមៗ លោក ស៊ុន ផល្លា អាចនៅមានជីវិត បន្ទាប់មកគាត់ដើរចេញពីកន្លែងកើតហេតុ។ តែមកដល់ពេលនេះ យើងមិនទាន់ដឹងថា គាត់ជួបស្ថានភាពបែបណានៅឡើយទេ។ ដោយឡែក លោក ខេង ឆៃយុទ្ធ សពរបស់គាត់គឺស្លាប់នៅលើកៅអីយន្តហោះតែម្តង ហើយតាមការសន្និដ្ឋានអាចស្លាប់ពេលយន្តហោះធ្លាក់ភ្លាមៗនោះ។

កាលពីម្សិលមុិញ ម្ចាស់គណនី ឈ្មោះ Kalyan Natara ដែលជាភរិយា សាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ បានបង្ហោះថា ៖  ប្តីដ៏ល្អរបស់អូនអើយ មិចបងទៅចោលអូនដោយមិនបានលាសូម្បីតែ១ម៉ាត់ចឹង អូននៅតែមិនជឿទេ 😭😭😭 សូមកុហក់ខ្ញុំចុះថាប្តីខ្ញុំទៅរៀនបន្ត បន្តិចទៀតគាត់ត្រឡប់មកវិញហើយ🙏🏻🙏🏻🙏🏻! 

បើអ្នកបានចូល« អានហើយសែន រន្ធត់ចិត្តបំផុត ! »ចំពោះការបាត់បង់ស្វាមីរបស់គាត់ ក្នុងឧប្បតុហេតធ្លាក់ឧទ្ធម្ភាគចក្រ ដែលមានកូនពីរនាក់ក្នុងបន្ទុកតូចៗ ។ 

ការរុកតករហូតដល់ម៉ោងជាង ៥និង២២នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមអ្នករុករក បានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងស្វែងរក ហើយបន្តប្រតិបត្តិការនៅថ្ងៃនេះទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖