ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- សម័យអង្គម៉ីយួនត្រួតត្រាមែនក្នុងប្រវត្តិសាស្ត្រ = តែសម័យសន្តិភាពនាសម័យទំនើបបច្ចុប្បន្នខ្មែរជាអ្នកដឹកនាំប្រទេសដោយខ្លួនឯង។
២- ក្នុងយុគសម័យនេះលែងមានអាណានិគមនិយមទៀតហើយ = ជាពិសេសកម្ពុជាត្រូវបានការពារដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជា?
៣- ការបាត់បង់ដីទៅថៃនិងទៅវៀតណាមមិនមែនដោយសារគណបក្សប្រជាជនកម្ពុជាទេ = ទៅថៃជាផលវិបាកប្រវត្តិសាស្ត្រ បាត់ទៅវៀតណាមដោយសារបារាំងប្រើអំណាចយកកម្ពុជាក្រោមប្រគល់ឲ្យវៀតណាម?
៤- គណបក្សប្រជាជនកម្ពុជាខិតខំការពារតែផ្ទៃដីដែលមានបច្ចុប្បន្នឲ្យគង់វង្សយូរអង្វែង = ដូច្នេះរាល់សកម្មភាពថាខ្លាចបាត់បង់ទឹកដីគឺជានយោបាយប្រឆាំងការការពារទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា?
៥- ការប្រឆាំងគណបក្សប្រជាជនកម្ពុជាបានធ្វើយូររាប់សិបឆ្នាំមកហើយ = តែលទ្ធផលទទួលបានគឺក្រុមឧទ្ទាមត្រូវវិនាសសាបសូន្យ។
៦- អស់ពីមួលបង្កាច់ថាយកខេត្ត៤ធ្វើជារបស់វៀតណាម = ឥឡូវក្រុមឧទ្ទាមក្រៅច្បាប់ថាយកប្រទេសកម្ពុជាទាំងមូលតែគ្មាននរណាជឿទេ?
៧- បើនៅក្នុងប្រទេសអាចរួបរួមគ្នាការពារទឹកដីបាន = តែបើរត់ចោលស្រុកដូចអា គឹម សុខបានតែថា បានតែស្រែកមិនបានការអីទេ តែធ្វើឯងពូកែ។
៨- ក្រុមឧទ្ទាមក្រៅច្បាប់អួតថាជួយជាតិការពារជាតិ = តែទង្វើគឺជាការបំផ្លាញជាតិ?
៩- ធនធានធម្មជាតិសម្បូរបែប = បើមិនធ្វើការអភិវឌ្ឍន៍ពួកវាថាអសមត្ថភាព បើធ្វើពួកវាថាបាត់បង់ទឹកដី?
១០- អា គឹម សុខ កំពុងញុះញង់ឲ្យខ្មែរនៅក្រៅប្រទេសងើបបះបោរប្រឆាំរាជរដ្ឋាភិបាលកម្ពុជា = គ្រាន់តែនៅក្រៅប្រទេសញុះញង់ឲ្យគេអ្នកធ្វើតែបើនៅក្នុងប្រទេសដាច់ខាតអា គឹម សុខ មិនហ៊ានអើតក្បាលទេ ៕
ដោយ ៖ សិលា