ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក លោកស្រី ដែលជាពាណិជ្ជករ អាជីវករ និងសាធារណជនទូទៅឱ្យបានជ្រាបថា រដ្ឋបាលក្រុងឈឹងតាវ នឹង រៀបចំ ពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ នៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ២០២៤ (The 2024 SCO International Investment and Trade Expo) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី៥-៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងឈីងតាវ ខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍ អន្តរជាតិខាងលើ នឹងផ្តល់ឱកាសដល់អ្នកចូលរួមទទួលបានចំណេះដឹងអំពីភស្តុភារកម្មអន្តរជាតិ ពាណិជ្ជកម្ម ទំនើប ការវិនិយោគទ្វេភាគី ក៏ដូចជាការផ្លាស់ប្តូរទេសចរណ៍ និងវប្បធម៌នៃបណ្តាប្រទេស SCO តាមរយៈ សកម្មភាពពាណិជ្ជកម្ម និងការតាំងពិព័រណ៍។ គណៈកម្មការរៀបចំនឹងផ្តល់ស្តង់មួយចំនួនដោយឥតគិតថ្លៃ ដល់ក្រុមហ៊ុនចូលរួម។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួល សូមអញ្ជើញ លោក លោកស្រី ជាពាណិជ្ជករ អាជីវករដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើជាអ្នកតាំងពិព័រណ៍ ឬអ្នកទស្សនាពិព័រណ៍ សូមទាក់ទងបំពេញបែបបទចូលរួមតាមរយៈឈ្មោះ Zhu Yunge / Wang Qian តាមរយៈអ៊ីម៉ែល zhuyunge @ccoic.cn/wangqian@ecoic.en ឬនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួង ពាណិជ្ជកម្ម ដែលមានអាសយដ្ឋានឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមន្ត្រីសម្របសម្រួល តាមរយៈទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ / ០៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល ritatong19@gmail.com/oun.veassna@gmail.com យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕
ដោយ ៖ សិលា