ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ដាក់ឱ្យអនុវត្ដគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមអនុក្រឹត្យ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចចេញអនុក្រឹត្យ ស្ដីពី ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។

បើយោងតាមសៀវភៅគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត បានឱ្យដឹងថា គោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត  ត្រូវបានរៀបចំ និងតាក់តែងឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព បង្កលក្ខណៈងាយស្រួល និងធានាឱ្យមានឯកភាពក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀតនៅព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ គោលការណ៍ណែនាំនេះ ក៏ត្រូវបានចាត់ទុកជាត្រីវិស័យសម្រាប់តម្រង់ទិសក្រុមការងារ ក្រុមជំនាញរបស់ក្រសួង ស្ថាប័នឱ្យមានស្មារតីទទួលខុសត្រូវ ស្គាល់ភារកិច្ចរបស់ខ្លួន ចំណេញពេលវេលា និងធានាឱ្យមានឯកភាពក្នុងការរៀបចំនិងតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ដោយ ៖ សិលា


ចែករំលែក៖