ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៣១ ខែកក្កដា រកឃើញយានយន្តល្មើសចំនួន ៣៦២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៦២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៤១គ្រឿង, រថយន្តធំ ១៣គ្រឿង, រថយន្តតូច ១៥២គ្រឿង និងម៉ូតូ ៣៧៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៦២គ្រឿង, រថយន្តធំ ១១គ្រឿង, រថយន្តតូច ៨៦គ្រឿង និងម៉ូតូ ៣៧៦គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ៣១ថ្ងៃ ពីថ្ងៃទី១-៣១ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១៣,០៥១គ្រឿង, រថយន្តធំ ៣៦១គ្រឿង, រថយន្តតូច ៤,៨០៥គ្រឿង, ម៉ូតូ ៧,៨៨៥គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩,៣៦៩គ្រឿង, រថយន្តធំ ១៩៣គ្រឿង, រថយន្តតូច ៣,១៤៤គ្រឿង និងម៉ូតូ ៦,០៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ ៖ សិលា


ចែករំលែក៖