ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី រោគសញ្ញា និងផលវិបាកនៃជំងឺក្រពេញប្រូស្តាតរីកធំ!

ចែករំលែក៖

ភ្នំពេញ ៖ រោគសញ្ញា និងផលវិបាកនៃជំងឺក្រពេញប្រូស្តាតរីកធំ! ក្រពេញប្រូស្តាតជាក្រពេញមួយ ដែលមានតែលើសរីរាង្គមនុស្សប្រុស វាមានរាងដូចផ្លែកៅឡាក់ មានទំហំប្រមាណជា ៣សង់ទីម៉ែត និងទម្ងន់ធម្មតាពី ១៥ ទៅ ២៥ក្រាម ចំពោះមនុស្សប្រុសពេញវ័យ ហើយវាស្ថិតនៅខាងក្រោមប្លោកនោម និងជុំវិញផ្លូវបំពង់នោមខាងក្រៅរបស់បុរស។

ក្រពេញប្រូស្តាតរីកធំ កើតឡើងភាគច្រើនចាប់ពីអាយុ៥០ឆ្នាំឡើងទៅ តាមការសិក្សានៅប្រទេសអឺរ៉ុបបានណែនាំឲ្យមនុស្សប្រុសដែលមានអាយុចាប់ពី៥០ឆ្នាំ ត្រូវទៅពិនិត្យឈាម និងជួបគ្រូពេទ្យជំនាញខាងតម្រងនោម និងក្រពេញប្រូស្តាត ដើម្បីពិគ្រោះ និងធ្វើការវិភាគរោគវិនិច្ឆ័យ ថាគាត់មានជំងឺក្រពេញប្រូស្តាតរីកធំឬទេ។

ក) មូលហេតុ៖

ការសិក្សាបញ្ជាក់ថា ដោយសារភាពមិនស្មើរគ្នារវាងអរម៉ូន Androgéne និង Oestrogéne នៅក្នុងក្រពេញប្រូស្តាត។

ខ) រោគសញ្ញាមាន២ក្រុមធំៗ៖

១) រោគសញ្ញាស្ទះ

   – នោមតក់ៗ

   – នោមដាច់ នោមដាច់

   – ពិបាកនោមពេលប្រឹងនោមដំបូង

   – កំលាំងទឹកនោមចេញខ្យោយ (ទឹកនោមធ្លាក់ជិតជើង)

២) រោគសញ្ញារំខាន

   – មានទឹកនោមហៀចេញសើមៗរហូត 

   – នោមញឹកទាំងពេលថ្ងៃ និងពេលយប់ (រំខានដល់ដំណេក)

គ) ការធ្វើរោគវិនិច្ឆ័យ៖

   – ការពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ តាមរយៈការស្ទាបពោះ រកការឈឺចាប់ពីការស្ទះទឹកនោមក្នុងប្លោកនោម

   – ការពិនិត្យក្រពេញប្រូស្តាតដោយការលូកបាត ដើម្បីស្ទាបទំហំ និងការវាយតំលៃសភាពរបស់ក្រពេញថាធម្មតា ឬក៏ធំខុសពីធម្មតា (Toucher Rectale)

   – ការឆ្លុះអេកូពោះដើម្បីវាស់ទំហំប្រូស្តាត និងរកផលវិបាលរបស់ជំងឺ (Echographie)

   – ពិនិត្យឈាម មើលPSA (Prostate-Specific Antigen) ដើម្បីជម្រុះចោលពីមហារីកក្រពេញប្រូស្តាត

ឃ) ផលវិបាក៖

   – នោមឈាម 

   – នោមលែងចេញ

   – ខ្សោយតម្រងនោម

   – រលាកផ្លូវបង្ហូរនោម និងក្រពេញប្រូស្តាត

ង) ការព្យាបាល៖

   – ការព្យាបាលដោយប្រើថ្នាំដែលណែនាំដោយវេជ្ជបញ្ជា

   – ការព្យាបាលដោយការកោសក្រពេញប្រូស្តាតដោយម៉ាស៊ីនអង់ដូស្កុប

សូមបងប្អូនប្រជាពលរដ្ឋជាបុរស ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ សូមមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ ស្វែងរក និងវិភាគរោគវិនិច្ឆ័យជំងឺនេះ ហើយធ្វើការព្យាបាលឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត៕

ដោយ ៖ សិលា


ចែករំលែក៖