ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំង Hezbollah បានបាញ់ផ្លោងមីស៊ីលទៅកាន់អុីស្រាអែល ជាការសងសឹក

ចែករំលែក៖

កងកម្លាំង Hezbollah របស់ប្រទេសលីបង់ បានប្រកាសថា ខ្លួនបានបាញ់មីស៊ីលជាបន្តបន្ទាប់ទៅកាន់ភាគខាងជើងអុីស្រាអែល នៅថ្ងៃទី ១ ខែសីហា (ម៉ោងក្នុងតំបន់) “ជាការឆ្លើយតប” ចំពោះការវាយប្រហារដ៏សាហាវរបស់អុីស្រា
អែលទៅលើភាគខាងត្បូងលីបង់។
នេះក៏ជាការវាយប្រហារលើកដំបូងដោយក្រុមហេសបូឡាហ៍ បន្ទាប់ពីអុីស្រាអែលបានប្រកាសថាខ្លួនបានសម្លាប់មេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងនេះកាលពីយប់ថ្ងៃទី ៣០ ខែកក្កដា ជាមួយនឹងការវាយប្រហារតាមអាកាស។
សេចក្តីប្រកាសរបស់ Hezbollah បញ្ចាក់ថា “កម្លាំងបានបាញ់រ៉ុក្កែត Katyusha រាប់សិបគ្រាប់… ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សត្រូវអុីស្រាអែលលើ(ភូមិ Shama ភាគខាងត្បូង) ដែលបានសម្លាប់ជនស៊ីវិលមួយចំនួន”។
យោធាអុីស្រាអែលបាននិយាយថា ភ្លាមៗបន្ទាប់ពីការវាយប្រហារ កម្លាំងទ័ពអាកាសរបស់ប្រទេស “បានវាយប្រហារលើទីតាំងបាញ់របស់ Hezbollah ដែលជាកន្លែងដែលមីស៊ីលត្រូវបានបាញ់ចេញ” ។
នៅព្រឹកថ្ងៃនោះ ក្រសួងសុខាភិបាលលីបង់បាននិយាយថា ជនជាតិស៊ីរី៤នាក់ត្រូវបានសម្លាប់ និងពលរដ្ឋលីបង់៥នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អុីស្រាអែលលើភូមិ Shama ភាគខាងត្បូងប្រទេសលីបង់។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតនៅថ្ងៃដដែលនោះ នៅពេលសួរអំពីការធ្វើឃាតមេដឹកនាំនយោបាយហាម៉ាស Ismail Haniyeh អ្នកនាំពាក្យយោធាអុីស្រាអែលលោក Daniel Hagari មិនបានឆ្លើយដោយផ្ទាល់ទេ គ្រាន់តែបញ្ជាក់ថា ប្រទេសនេះធ្វើការវាយប្រហារតាមអាកាសតែក្នុងតំបន់ប៉ុណ្ណោះដើម្បីបំផ្លាញមេបញ្ជាការយោធា Hezbollah Fuad Shukr នៅជាយក្រុង Beirut ប្រទេសលីបង់ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា៕

ដោយ៖ ធីរីណា(រូបថត៖ THX/TTXVN)


ចែករំលែក៖