អន្តរជាតិ ៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១ ខែសីហា «សេចកី្តព្រាងច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត»របស់សហភាពអឺរ៉ុបបានចូលជាធរមានជាផ្លូវការ ។ សេចក្តីព្រាងច្បាប់នេះជាច្បាប់កំណត់ទីមួយនៅលើពិភពលោកសម្រាប់ឃ្លាំមើលដោយគ្រប់ជ្រុងជ្រោយលើវិស័យបញ្ញាសិប្បនិមិ្មត ប្រការនេះជាសញ្ញាកត់សម្គាល់ថា សហភាពអឺរ៉ុបបានបោះជំហានដ៏សំខាន់មួយក្នុងផ្នែកធ្វើឱ្យការប្រើប្រាស់បញ្ញាសិប្បនិម្មិតមានបទដ្ឋាន ។
គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹងឱ្យដឹងថា ច្បាប់កំណត់ពាក់ព័ន្ធនៃ«សេចកី្តព្រាងច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត»របស់សហភាពអឺរ៉ុបនឹងអនុវត្តជាដំណាក់កាល ច្បាប់កំណត់មួយចំនួននឹងចូលជាធរមានបន្ទាប់ពីអនុម័តច្បាប់នេះបាន៦ខែឬ១២ខែ រីឯច្បាប់កំណត់ភាគច្រើននឹងចាប់ផ្តើមចូលជាធរមានពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦ តទៅ៕
ដោយ ៖ សិលា