ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន៧លើក បណ្តាលឱ្យមនុស្សស្លាប់៥នាក់និងរបួសធ្ងន់ស្រាល៨នាក់។
ប្រភពដដែលបន្តថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ៧លើកនេះ រួមមាន៖ (យប់៥លើក) បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ (ស្រី ១នាក់), រងរបួសសរុប៨នាក់ (ស្រី ២នាក់), រងរបួសធ្ងន់៥នាក់ (ស្រី០នាក់) រងរបួសស្រាល៣នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ១០នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ១លើក (ស្លាប់ ១នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ៣លើក (ស្លាប់ ១នាក់, ធ្ងន់ ៣នាក់, ស្រាល ០នាក់), មិនប្រកាន់ស្តាំ១លើក
(ស្លាប់ ១នាក់, ធ្ងន់ ១នាក់, ស្រាល ២នាក់), ប្រជែងគ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ១នាក់) និងកត្តាយាន ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់)។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! ពាក់មួកសុវត្ថិភាពម្នាក់ការពារជីវិតមនុស្សម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! មិនត្រូវបើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! គោរពច្បាប់ចរាចរណ៍ស្មេីនិងគោរពជីវិតរបស់លោកអ្នក! មិនត្រូវប្រើប្រាស់ទូរស័ព្ទ ពេលលោកអ្នកកំពុងបើកបរ! ៕ដោយ៖តារា