ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្សពិសេន អញ្ជើញប្រទានភ្លើងបូជាសពអាកាសយានិក២រូប ដែលបានពលីជីវិតដោយសារឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងពេលហ្វឹកហ្វឺន

ចែករំលែក៖

(ភ្នំពេញ)៖ រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញប្រទានភ្លើងបូជាសពអាកាសយានិក២រូប គឺលោកឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា និងលោកវរសេនីយ៍ទោ ខេង ឆៃយុទ្ធ ដែលបានពលីជីវិតដោយសារឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ពិធីបូជាសព បានប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃបណ្ដាប្រភេទទ័ព និងញាតិមិត្តក្រុមគ្រួសារនៃសពជាច្រើនរូប។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធអាកាសយានិកទាំង២រូប សូមឲ្យឆាប់បានទៅចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕


ចែករំលែក៖