ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បន្តឃាត់ខ្លួនយកមកធ្វើការណែនាំអប់រំ បន្ទាប់ពីពួកគេបានបង្ហោះម៉ូតូ នៅតាមដងផ្លូវសាធារណៈ ដែលអាចបង្កការគ្រោះថ្នាក់ណាមួយជាយថាហេតុ។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានធ្វើការបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ នៅចំណុចបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ២១៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ។
បច្ចុប្បន្នម៉ូតូខាងលើ កម្លាំងជំនាញងបានធ្វើការដកហូតរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ជាបណ្តោះអាសន្ន ចំណែកម្ចាស់ម៉ូតូ កម្លាំងជំនាញបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយមានអាណាព្យាបាលធានា ដើម្បីបានវិលត្រឡប់ទៅផ្ទះវិញ៕ដោយ៖តារា