ខេត្តស្វាយរៀង៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀងបានទទួលសំណុំរឿងព្រហ្ម ទណ្ឌលេខៈ៤១៦ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលមាន ជនជាប់ពាក់ព័ន្ឋចំនួន១២នាក់ ក្នុងនោះមានខ្លួនចំនួន៤នាក់ (អនីតិជន៣នាក់) និងរត់គេចខ្លួនចំនួន៨នាក់ ត្រូវ បានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៤ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទចំនួន៤នាក់ដែលមានខ្លួនដូចខាងលើ នៅ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ១៨៤៤ប.ឃខ/២៤, លេខៈ១៨៤៦ប.ឃខ/ ២៤, លេខៈ១៨៤៨ប.ឃខ/២៤ និងលេខៈ១៨៥០ប.ឃខ/២៤ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅ ពន្ធនាគារខេត្តស្វាយរៀង ដោយឡែកជនត្រូវចោទដែលរត់គេចខ្លួនចំនួន៨នាក់ ចៅក្រមស៊ើបសួរនឹងស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្តទៀត។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ដោយ៖តារា