ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតជូនពរ របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ។

សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពស់ខ្ពស់បំផុត!

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន សូមគោរពសម្តែង នូវសេចក្តីសោមនស្សរីករាយ និងសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ ក្នុងឱកាសដ៏ថ្លៃថ្លានៃគម្រប់ខួប ជន្មាយុ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាង មុខនេះ។

ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្របំផុត ចំពោះវីរភាពដ៏ឧដុង្គឧត្តមរបស់ សម្តេចតេជោ ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម និងប៉ិនប្រសប់ ដោយបាន ចូលរួមដឹកនាំប្រជាជាតិកម្ពុជា កសាងបាននូវសន្តិភាព ស្ថិរភាពជាតិ ឯកភាពជាតិ ការអភិវឌ្ឍជាតិ ព្រមទាំង រក្សាបាននូវឯករាជ្យជាតិ នឹងបូរណភាពទឹកដី។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យ បវរ សួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគោរពជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីគោរពស្រឡាញ់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា មានសុភមង្គលក្នុងក្រុមគ្រួសារ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវ សេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងអភិវន្ទនាការដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖