ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរង សហការជាមួយអធិការដ្ឋាននគរបាលស្រុកសង្គមថ្មី និងកម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៥គោលដៅផ្សេងគ្នា នៅក្នុងមូលដ្ឋានខេត្តព្រះវិហារ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះ បានធ្វេីឡេីងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និងបញ្ជាដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នឹងមានការសម្របសម្រួលដោយផ្ទាលពី លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។
កាលពីថ្ងៃពុធទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨និង៤០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលស្រុកសង្គមថ្មី និងកម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន បានបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមាន ០៥ចំណុចដូចខាងក្រោម៖
– នៅចំណុចវត្តរអាងថ្មបីដុំលើខ្នងភ្នំត្បែង ស្ថិតក្នុងភូមិក្ដី ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
– នៅចំណុចអូររោលពស់ ស្ថិតក្នុងភូមិបរិបូរ៍ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។
– ចំណុចទីតាំងខារ៉ាអូខេមានយីហោឈ្មោះ ម៉ាក់ ធារ៉ា KTV ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
– ចំណុចទីតាំងខារ៉ាអូខេមានយីហោ ម៉ែ ស្ថិតក្នុងភូភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
– នៅចំណុចត្រពាំងត្រាច ភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។
សមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន១២នាក់ (ស្រី ០៣នាក់) មានឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះ សិក ភារិន ហៅសុខ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិក្តី ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
២/ ឈ្មោះ ប៉ោក រ៉ានុត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ នៅភូមិក្តី ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
៣/ ឈ្មោះ ឃី ចិន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិអណ្ដូងភ្លូ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
៤/ ឈ្មោះ រីម ប៉ាវ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។
៥/ ឈ្មោះ ជួប ស្រីណុច ហៅខ្មៅ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ នារីខារ៉ាអូខេ ស្នាក់នៅខារ៉ាអូខេយីហោ ម៉ាក់ ធារ៉ា ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហា។
៦/ ឈ្មោះ ប្រាក់ ប៊ុនលី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មេការខារ៉ាអូខេ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហា។
៧/ ឈ្មោះ ម៉ង ប្រហស្បតិ៍ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មេការខារ៉ាអូខេ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហា។
៨/ ឈ្មោះ បាន់ មករា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ សិស្ស រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហា។
៩/ ឈ្មោះ ផា ផុង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្យួរជ្រូក ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។
១០/ ឈ្មោះ សុខ លេន ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ម្ចាស់ហាងខារ៉ាអូខេយីហោ ម៉ែ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
១១/ ឈ្មោះ សូត្រ វិចិត្រ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។
១២/ ឈ្មោះ ឌី លីដា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
វត្ថុតាងគ្រឿងញៀនចាប់យក៖
១/ ក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន (ICE) សរុបចំនួន ១០កញ្ចប់ ស្មើនឹងទម្ងន់ ៣,៤ក្រាម (បីក្បៀសបួនក្រាម)។
*សម្ភារចាប់យករួមមាន៖
១/ ម៉ូតូចំនួន ០៣គ្រឿង
២/ ទូរស័ព្ទចំនួន ១៤គ្រឿង
៣/ ដាវស្នៀតចំនួន ០២ដើម
៤/ សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទង ១២នាក់ ស្រី ០៣នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជួនទៅអយ្យការ សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖តារា