ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកពារាំង។

ឯកឧត្តម វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ រហូតសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។

ឯកឧត្តម បានក្រើនរម្លឹកឲ្យអង្គពិធីយកចិត្តទុកដាក់លើការងារសន្តិសុខ ការពង្រឹងអង្គការចាត់តាំងបក្ស ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស ការអប់រំផ្សព្វផ្សាយតាមខ្នងផ្ទះ មន្ទីរពេទ្យ សាលារៀន អំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ការយកចិត្តទុកដាក់ជីវភាពប្រជាជន និងការធ្វើវេទិកាសាធារណៈ៕

ដោយ ៖ សិលា


ចែករំលែក៖