ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បានបានផ្សាយថា ការវាយប្រហារតាមអាកាសរបស់អុីស្រាអែលកាលពីថ្ងៃទី 3 ខែសីហា ទៅលើរថយន្តនៅ West Bank បានសម្លាប់មេបញ្ជាការក្រុមប្រដាប់អាវុធ Hamas និងមនុស្ស 4 នាក់ផ្សេងទៀត ។ យោងតាម WAFA អត្តសញ្ញាណអ្នកស្លាប់នៅក្នុងការវាយប្រហារតាមអាកាសមិនទាន់ត្រូវបានកំណត់នៅឡើយ។ ជាមួយគ្នានេះ ប្រភពវេជ្ជសាស្ត្របានបញ្ជាក់ប្រាប់ Al Jazeera នៅថ្ងៃដដែលនោះថា ម្នាក់ក្នុងចំណោមអ្នកស្លាប់គឺ Haitham Balidi ដែលជាមេដឹកនាំកងពលតូច Qassam ក្នុងតំបន់ Nablus ។ មនុស្សម្នាក់ទៀតត្រូវបានសាច់ញាតិកំណត់អត្តសញ្ញាណថាជាមេដឹកនាំម្នាក់នៃកងពលតូច al-Quds ជាដៃស្តាំ ប្រដាប់អាវុធរបស់ក្រុមសកម្មប្រយុទ្ធអ៊ិស្លាម។ សម្រាប់ផ្នែករបស់ខ្លួន យោធាអុីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមឧទ្ទាមនៅជុំវិញទីក្រុង Tulkarm នៃតំបន់ West Bank ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាស់ យានជំនិះដែលដឹកពួកសកម្មប្រយុទ្ធត្រូវបានវាយប្រហារ ហើយមេបញ្ជាការម្នាក់នៃកងពលតូច Tulkarm ត្រូវបានសម្លាប់។ ភាពតានតឹងនៅទូទាំងតំបន់បានកើនឡើងក្នុងសប្តាហ៍នេះបន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh ក្នុងទីក្រុង Tehran កាលពីថ្ងៃទី 31 ខែកក្កដា មួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អុីស្រាអែលនៅទីក្រុង Beirut បានសម្លាប់មេបញ្ជាការយោធាកំពូលរបស់ប្រទេស Hezbollah Fuad Shukr ។ ការស្លាប់របស់មេដឹកនាំ Haniyeh គឺជាការសម្លាប់ជាបន្តបន្ទាប់នៃឥស្សរជនជាន់ខ្ពស់របស់ពួកហាម៉ាស់ នៅក្នុងបរិបទនៃសង្គ្រាមនៅតំបន់ហ្គាហ្សា រវាងកងកម្លាំងយុទ្ធសាស្ត្រនៃក្រុមហាម៉ាស់ នឹងអុិស្រាអែល ដែលកំពុងតែរៀបចំឈានចូលដល់ខែទី 11 របស់ខ្លួន ដោយគ្មានសញ្ញានៃការចុះត្រជាក់ផងដែរ។ ខណៈដែលការព្រួយបារម្ភកាន់តែកើនឡើងថា ជម្លោះកំពុងរីករាលដាលនៅទូទាំងមជ្ឈិមបូព៌ា៕ ដោយធីរីណា
រូបថត: TTXVN