ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំសម្រាប់មហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃពិធីបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» ដែលនឹងប្រារព្ធឡើងនាព្រឹកស្អែក ជិតរួចរាល់ហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សម្រាប់មហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃពិធីបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» ដែលនឹងប្រារព្ធឡើងនាព្រឹកស្អែក ជិតរួចរាល់ហើយ នៅតែកែកុន ថែមថយបន្តិចបន្តួចទៀតប៉ុណ្ណោះ គឺសម្រេចតាមផែនការហើយ ។ នេះជាប្រសាសន៍បញ្ជាក់ឱ្យដឹងពី លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង នៅព្រលប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ។ 

លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង សូមបញ្ជាក់ថា៖ នៅពេលល្ងាចនាថ្ងៃស្អែក នឹងមានការប្រគំតន្ត្រីសម័យ និងការសម្តែងសិល្បៈចម្រុះ ព្រមជាមួយការបាញ់កាំជ្រួច បង្ហោះគោម នៅម៉ោង៧យប់ សូមអញ្ជើញបងប្អូនអ្នកស្ទឹងត្រែង ចូលរួមឱ្យបានច្រើនកុះករ នៅក្នុងបរិវេណសាលាខេត្តស្ទឹងត្រែង។

លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារទាំងអស់ ដែលបានបំពេញភារកិច្ច តាមការចាត់តាំង ប្រកបដោយការទទួលខុសត្រូវខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖