ប្រទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួនកំពុងបញ្ជូនកាំជ្រួចមីស៊ីលផ្លោងយុទ្ធសាស្ត្រថ្មីចំនួន ២៥០ ទៅកាន់ព្រំដែនជាមួយកូរ៉េខាងត្បូង។ ប្រទេសនេះក៏បានរៀបចំពិធីផ្ទេរប្រព័ន្ធសព្វាវុធថ្មីដល់អង្គភាពជួរមុខផងដែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែសីហា នៅទីក្រុងព្យុងយ៉ាង។ រូបភាពដែលបានបង្ហោះនៅលើទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បង្ហាញថា ប្រទេសកូរ៉េខាងជើងបានរៀបចំពិធីផ្ទេរប្រព័ន្ធសព្វាវុធថ្មីទៅកាន់អង្គភាពជួរមុខកាលពីថ្ងៃទី 4 ខែសីហា។ គ្រាប់រ៉ុក្កែត និងរថយន្តយោធារាប់សិបគ្រឿង មានវត្តមាននៅក្នុងទីលានដ៏ធំមួយក្នុងទីក្រុងព្យុងយ៉ាង។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានវត្តមាននៅក្នុងពិធីនេះ និងបានត្រួតពិនិត្យដោយផ្ទាល់នូវការផ្ទេរឧបករណ៍។ កូរ៉េខាងជើង បានពង្រឹងសព្វាវុធនៅតាម ព្រំដែនជាប់កូរ៉េខាងត្បូង ក្រោយពេលប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នាជាថ្មី បន្ទាប់ពីកូរ៉េខាងជើងបង្ហោះប៉េងប៉ោងផ្ទុកសម្រាប់ទៅកាន់កូរ៉េខាងត្បូង៕
រូបថត: KCNA