ព័ត៌មានទាន់ហេតុការណ៍៖

សាធារណជនបន្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចំនួន ៤,៤៩៨នាក់ទៀត

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅថ្ងៃទី​០៦​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ សាធារណជនបន្តរួមគ្នាកសាងវប្បធម៌ស្អាតជារៀងរាល់ថ្ងៃ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដាក់ចេញដោយក្រសួងបរិស្ថាន។ 

ក្រសួង​ បានបញ្ជាក់ថា​ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ​ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ប្រជាពលរដ្ឋ និយោជិត បន្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចំនួន ៤,៤៩៨នាក់។

ជាក់ស្ដែង​យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ចូលរួមបានចំនួន ៩,៧០២អង្គ/នាក់ អនុវត្តបាននៅ ៖

+ខេត្ដសៀមរាប

-ភូមិមោង ឃុំមោង ស្រុកស្រីស្នំ 

-ភូមិឬស្សីសាញ់ ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ 

-ស្រុកបន្ទាយស្រី

-សង្កាត់ទឹកបាលវិល ក្រុងសៀមរាប

-ភូមិមុខវត្ដ ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម

-ភូមិខ្នាត ឃុំខ្នាត ស្រុកពួក

-ភូមិប្រយុធ្ធ ឃុំពួក ស្រុកពួក

-រដ្ឋបាលឃុំកំពុងឃ្លាំង

+ខេត្តព្រះសីហនុ

-ក្រុងព្រះសីហនុ

+ខេត្តកណ្តាល

-សង្កាត់តាខ្មៅ ក្រុងតាខ្មៅ

-សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន

-សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន

-សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន

-សង្កាត់សំពៅពូន ក្រុងសំពៅពូន

-សង្កាត់ព្រែកស្តី ក្រុងសំពៅពូន

-ឃុំព្រែកឫស្សី ស្រុកល្វាឯម

-ឃុំបឹងគ្រំ ស្រុកល្វាឯម

-ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល៕

ដោយ​៖ តារា​


ចែករំលែក៖