ភ្នំពេញ៖ ក្មេងស្ទាវ២ក្រុមបើកឆាកប្រយុទ្ធគ្នានៅតាមដងផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទឋៅ សមត្ថកិច្ចឲ្យចុះអន្តរាគនម៍ភ្លាមៗកាលពីម៉ោង ១២:២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវទ្រុងមាន់ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ខ្លួននិងបក្ខពួកបានជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែមានយុវជនមួយក្រុមទៀត មានគ្នាជាច្រើននាក់ មិនដឹងជាមានរឿងអី បានជិះម៉ូតូមកដេញវាយពួកខ្លួន ដោយពួកគេភ័យពេកបានជិះមកដល់កែងផ្លូវលេខ២០០២ ក៏បានស្រែកថាចោរៗហេីយរត់ឲ្យគេជួយ តែត្រូវក្រុមនោះជិះម៉ូតូមកបុកបណ្ដាលឱ្យដាច់ស្លាកលេខ និងវាយទៅលេីពួកខ្លួន បណ្ដាលឲ្យរងរបួសស្រាល ហើយក្រុមជនបង្កបានបើកម៉ូតូគេចខ្លួនបាត់អស់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម៕
ដោយ៖ ជ្រោយពេជ្រ