ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌកំបូលបានឱ្យដឹងថា នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះថា មនុស្សប្រុសស្រីចំនួន២នាក់ត្រូវបានឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមនីតិវិធី ពាក់ព័ន្ធការលួចបេីកល្បែងស៉ីសងដោយខុសច្បាប់(ឡូតូ)។
សមត្ថកិច្ចបានបន្តថា ការឃាត់ខ្លួនមនុស្សប្រុសស្រីខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យទី១ឈ្មោះ ហួន ឌីម៉ូវ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរអាវុធហត្ថក្រុង ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទី២.ឈ្មោះ ម៉ម សោភា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចាប់យកសម្ភារៈមួយចំនួនសម្រាប់ប្រព្រឹត្តិបទល្មើស ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាំងពាក់ព័ន្ធ នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក រួចបញ្ជូនបន្តមកអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីសាកសួរបន្តចាត់ការតាមនីតិវិធី៕
ដោយ ៖ សុខាសែនជ័យ