កាលពីថ្ងៃទី 10 ខែសីហា អាជ្ញាធរអាកាសចរណ៍ប្រេស៊ីលបានប្រកាសថាប្រអប់ខ្មៅនៃជើងហោះហើរ Voepass 2283 ដែលបានធ្លាក់នៅទីក្រុង Vinhedo រដ្ឋ Sao Paulo ត្រូវបានរកឃើញ ហើយនឹងត្រូវបញ្ជូនទៅ Brasilia ដើម្បីវិភាគ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានី Brasilia នាយកមជ្ឈមណ្ឌលស៊ើបអង្កេត និងបង្ការគ្រោះថ្នាក់អាកាសចរណ៍ (Cenipa) និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលជាតិ (ANAC) បាននិយាយថា មិនមានការប្រកាសអាសន្នណាមួយពីអ្នកបើកយន្តហោះក្នុងយន្តហោះធ្លាក់នោះទេ ដោយបានសម្លាប់មនុស្ស 61 នាក់។ មនុស្សក្នុងនោះមានអ្នកដំណើរ ៥៧នាក់ និងអាកាសយានិក ៤នាក់។ យន្តហោះបាត់បង់តុល្យភាព ដំាក្បាលធ្លាក់ចុះចូលទៅក្នុងតំបន់លំនៅឋាន។
ឧត្តមសេនីយ៍ទោ Marcelo Moreno នាយក Cenipa បាននិយាយថា ប្រអប់ខ្មៅនៅដដែល ហើយវាលឿនពេកក្នុងការកំណត់មូលហេតុនៃសោកនាដកម្មនេះ។ តំណាងកម្លាំងប៉ូលិសក្រុងសៅប៉ូឡូបានប្រកាសថា គ្មានអ្នកនៅរស់នៅក្នុងឧបទ្ទវហេតុនោះទេ។
វីដេអូដែលបានចែករំលែកនៅលើ CNN បង្ហាញពីយន្តហោះបាត់បង់តុល្យភាព ដោយបានហោះចូលទៅក្នុងតំបន់លំនៅឋាន ហើយបានផ្ទុះឆេះ។
បើតាមសមត្ថកិច្ច ពុំមាននរណាម្នាក់នៅលើដីរងរបួសនោះទេ។ ទាំងយន្តហោះ និងអាកាសយានិកសុទ្ធតែមានអាជ្ញាប័ណ្ណចាំបាច់និងត្រឹមត្រូវ ព្រមទាំងស្តង់ដារសុវត្ថិភាពត្រឹមត្រូវ៕ ដោយ៖ ធីរីណា
រូបថត៖ vnexpress