ភ្នំពេញ ៖ ជនសង្ស័យ០៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤ មុនបញ្ជូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស (រំលោភបូក) កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង០០នាទី នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យ០៥នាក់ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនរួមមាន ៖
ទី១.ឈ្មោះ សុធា សុវត្ត្រា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ ម៉ៅ សុខចាន់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៣.ឈ្មោះ លាភ សុខលាក់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៤.ឈ្មោះ លន សុធី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ និងទី៥.ឈ្មោះ យឿន ណុច ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឃាត់ខ្លួននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩និង០០នាទី នៅចំណុចផ្ទះកើតហេតុខាងលើ។
ចំណែកជនរងគ្រោះឈ្មោះ រ រ ន ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១០ និង០០នាទី ជនរងគ្រោះឈ្មោះ រ រ ន ភេទស្រី អាយុ១៣ឆ្នាំ កំពុងតែនៅផ្ទះជួល ស្ថិតនៅ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។ ពេលនោះជនសង្ស័យឈ្មោះ លន សុធី ភេទប្រុស អាយុ១៥ឆ្នាំ (ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ) បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ មិនចាំផ្លាកលេខ ទៅដឹកជនរងគ្រោះពីផ្ទះជួល ស្ថិតនៅភូមិអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ទៅលេងផ្ទះជនសង្ស័យឈ្មោះ លាភ សុខលាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្ថិតនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ពេលទៅដល់ជនរងគ្រោះក៏បានអង្គុយនិយាយលេងជាមួយជនសង្ស័យមានគ្នា០៤នាក់ ទី០១ឈ្មោះ យឿន ណុច ភេទប្រុស អាយុ១៥ឆ្នាំ (ត្រូវជាសង្សាររបស់ជនរងគ្រោះ) ទី០២ឈ្មោះ សុធា សុវត្រា ភេទប្រុស អាយុ១៥ឆ្នាំ ទី០៣ឈ្មោះ លន សុធី ភេទប្រុស អាយុ១៥ឆ្នាំ ទី០៤ឈ្មោះ លាភ សុខលាក់ ភេទប្រុស អាយុ១៦ឆ្នាំ នៅលើអង្រឹងខាងមុខផ្ទះ រហូតដល់វេលាម៉ោង១១និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យឈ្មោះ យឿន ណុច បានដឹកដៃជនរងគ្រោះនាំចូលក្នុងផ្ទះ រួចជនរងគ្រោះក៏បាននិយាយថា ចូលធ្វើអី?ហើយជនសង្ស័យឈ្មោះ យឿន ណុច ក៏បានប្រាប់ថា ចូលទៅដឹងហើយ ។ ពេលចូលទៅដល់ក្នុងផ្ទះជនសង្ស័យឈ្មោះ យឿន ណុច ក៏បានបិទទ្វារផ្ទះ និងបិទវាំងននតាមបង្អួច រួចក៏បានចាប់ជនរងគ្រោះផ្តេកទៅលើការ៉ូ ធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេច រួចជនសង្ស័យឈ្មោះ យឿន ណុច ក៏បានចេញទៅខាងក្រៅ ហើយឱ្យជនសង្ស័យឈ្មោះ លន សុធី,ឈ្មោះ លាភ សុខលាក់ និងឈ្មោះ សុធា សុវត្ត្រា ចូលទៅធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេចម្តងម្នាក់ ហើយជនសង្ស័យបានប្រាប់ជនរងគ្រោះកុំឱ្យនិយាយប្រាប់អ្នកណាឱ្យដឹង ។ ពេលធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ លន សុធី ក៏បានឌុបជនរងគ្រោះ ត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិអញ្ចាញខាងលើវិញ រហូតដល់វេលាម៉ោង១២និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកស្កូបពី ពណ៌ស មិនចាំផ្លាកលេខ ទៅលេងមិត្តភក្តិ នៅម្តុំភូមិអន្លង់គង ជនសង្ស័យឈ្មោះ យឿន ណុច ក៏បានឆាតប្រាប់ជនរងគ្រោះឱ្យទៅជួបគេ (ជនសង្ស័យឈ្មោះ យឿន ណុច) នៅផ្ទះរបស់ជនសង្ស័យឈ្មោះ លន សុធី ដដែល ។ ពេលជនរងគ្រោះទៅដល់នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃខែឆ្នាំដដែល ក៏បានឃើញជនសង្ស័យចំនួន០៥នាក់ ទី០១ឈ្មោះ យឿន ណុច (ត្រូវជាសង្សាររបស់ជនរងគ្រោះ) ទី០២ឈ្មោះ ម៉ៅ សុខចាន់ ភេទប្រុស អាយុ១៥ឆ្នាំ ទី០៣ឈ្មោះ លន សុធី ទី០៤ឈ្មោះ លាភ សុខលាក់ ទី០៥ឈ្មោះ សុធា សុវត្រា កំពុងអង្គុយលេងនៅខាងមុខផ្ទះរបស់ជនសង្ស័យឈ្មោះ លាភ សុខលាក់ ហើយជនសង្ស័យឈ្មោះ យឿន ណុច ក៏បាននាំជនរងគ្រោះចូលក្នុងផ្ទះបិទទ្វារផ្ទះ និងបិទវាំងននបង្អួច រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេចម្តងទៀត ហើយជនសង្ស័យឈ្មោះ យឿន ណុច ក៏បានឱ្យជនសង្ស័យជាបក្ខពួកឈ្មោះ ម៉ៅ សុខចាន់, ឈ្មោះ លន សុធី, ឈ្មោះ លាភ សុខលាក់ និងឈ្មោះ សុធា សុវត្រា ចូលទៅធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេចម្តងម្នាក់ថែមទៀត ។
ក្រោយពីធ្វើសកម្មភាពជនសង្ស័យបាននិយាយប្រាប់ជនរងគ្រោះកុំឱ្យនិយាយប្រាប់រឿងហេតុខាងលើ ឱ្យម្តាយឬឱ្យអ្នកណាដឹងឡើយ រួចជនរងគ្រោះក៏ជិះម៉ូតូត្រឡប់ទៅផ្ទះជួលជនរងគ្រោះវិញ ហើយក៏មិនហ៊ានប្រាប់រឿងហេតុខាងលើ ដល់ម្តាយឱ្យបានដឹងទេ ។ លុះដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៣និង០០នាទីទាបភ្លឺ ឈ្មោះ ទ ច ណ ភេទស្រី អាយុ៤៧ឆ្នាំ (ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ) បានឃើញជនរងគ្រោះមានអាការៈស្លេកស្លាំង និងចូលបន្ទប់ទឹកញឹកញាប់ ទើបឈ្មោះ ទ ច ណ (ម្ដាយបង្កើតជនរងគ្រោះ)ក៏បានសួរនាំជនរងគ្រោះហើយជនរងគ្រោះក៏បានប្រាប់ម្ដាយអំពីសកម្មភាពខាងលើ ឱ្យម្តាយបានដឹង រួចឈ្មោះ ទ ច ណ (ម្ដាយបង្កើតរបស់ជនរងគ្រោះ) ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសឱ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ចជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនស្ស័យម្នាក់ឈ្មោះ លាភ សុខលាក់ ត្រង់ចំណុចផ្ទះកើតហេតុខាងលើ រួចបន្តទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន០៤នាក់ទៀតជាបន្តបន្ទាប់ ទី០១ឈ្មោះ យឿន ណុច ទី០២ឈ្មោះ លន សុធី ទី០៣ឈ្មោះ ម៉ៅ សុខចាន់ ទី០៤ឈ្មោះ សុធា សុវត្រា ត្រង់ចំណុចភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនស្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួន (ជនសង្ស័យទាំង០៥នាក់) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេចប្រាកដមែន រួចឈ្មោះ ទ ច ណ (ម្តាយបង្កើតរបស់ជនរងគ្រោះ) ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០៥នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕
ដោយ ៖ ភារ៉ា ដង្កោ