ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងមូល ក្រោមការដឹកនាំ គ្រប់គ្រង បញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្ដេជ្ញា ៖
១-សូមគោរពគាំទ្រសារសម្លេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
២-ថ្កោលទោសចំពោះក្រុមជ្រុលនិយម ដែលកំពុងកៀរគរមនុស្សគ្រប់មធ្យោបាយ ធ្វើបាតុកម្ម ក្នុងបំណងបង្កហិង្សាបង្ហូរឈាម ឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
៣-កងរាជអាវុធហត្ថ បានត្រៀមកម្លាំង និងមធ្យោបាយ ដើម្បីទប់ស្កាត់និងបង្ក្រាបមេក្លោង មេខ្យល់ ដែលជាអ្នកញុះញង់ និងជនល្មើសបង្កចលាចលនាំទៅដល់មហន្តរាយប្រទេសជាតិ តាមនិតិវិធីយ៉ាងម៉ឺងម៉ាត់បំផុត ៕
ដោយ ៖ សិលា