ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីរុស្ស៊ី និងប៉ាឡេស្ទីនពិភាក្សាពីវិបត្តិមជ្ឈិមបូព៌ា

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា វិមានក្រឹមឡាំង បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀរ ពូទីន នឹងពិភាក្សាជាមួយមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas ក្នុងទីក្រុងមូស្គូ នៅថ្ងៃអង្គារនេះ។
តាមវិមានក្រឹមឡាំង «មានការរំពឹងទុកអំពីការផ្លាស់ប្តូរទស្សនៈគ្នាជុំវិញស្ថានភាពតំបន់មជ្ឈិមបូព៌ា ដោយផ្អែកលើភាពធ្ងន់ធ្ងរនៃជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល និងមហន្តរាយមនុស្សធម៌មិនធ្លាប់មានពីមុនមក នៅក្នុងតំបន់ហ្កាហ្សា»។ លោក Abbas ដែលត្រូវស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់ទស្សនកិច្ចរហូតដល់ថ្ងៃពុធសប្តាហ៍នេះ ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសទួរគីផងដែរ សម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតី លោក Tayyip Erdogan នៅពេលបន្ទាប់។
រុស្ស៉ី ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ក៏ដូចមេដឹកនាំអារ៉ាប់ប៊ីសាអូ៊ឌីត ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូ៊ឌីត Mohammed bin Salman និងថ្កោលទោសការសម្លាប់ មេដឹកនាំនយោបាយហាម៉ាស់ លោក Ismail Haniyeh បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ចៀសវាងការបង្កអស្ថិរភាពថែមទៀត ក្នុងតំបន់មជ្ឈិមបូព៌ា។ រុស្ស៉ី ក៏បានស្តីបន្ទោសលោកខាងលិចម្តងហើយម្តងទៀត ចំពោះការមិនអើពើនូវតម្រូវការបង្កើតរដ្ឋប៉ាឡេស្ទីនមួយ ដែលបានគូសរំលេចឡើងតាំងពីឆ្នាំ ១៩៦៧៕ ដោយ៖ ធីរីណា

រូបថត​៖ Sputnik


ចែករំលែក៖