ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបេីករថយន្តម៉ាកtoyota rush ក្នុងស្ថានភាពស្រវឹងជ្រុលទៅបុុកនិងរថយន្ត toyota prusរបស់ជនជាតិខ្មែរដែលចតលើផ្លូវពីក្រោយ រងការខូចខាត ហើយព្យាយាមបេីករត់ពីកន្លែងកើតហេតុក៏ត្រូវសមត្ថកិច្ចដេញឃាត់បានមកវិញ ។
ហេតុការណ៍នេះដែរបានកេីតឡេីងនៅវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ចំណុចផ្លូវ១១៣កែងផ្លូវ៣១០សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុគឺមាន បុរសជាជនជាតិខ្មែរម្នាក់បានបេីករថយន្តម៉ាកtoyota prusពណ៌ស ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 2BX 3057 បានបេីកមកឈប់អែបចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវ៣១០ទិសដៅពីជេីងទៅត្បូង ដោយម្ចាស់រថយន្តចូលទៅញាំពងទាកូន ហើយស្របពេលនោះដែលក៏ស្រាប់តែបុរសជាជនជាតិចិនម្នាក់ បានបេីករថយន្តម៉ាក toyota rush ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BN 0115 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវ ១១៣ទិសដៅ ស្របគ្នាហេីយក្នុងស្ថានភាពស្រវឹង ក៏រេចង្កូតជ្រុលទៅបុុកនិងរថយន្ត toyotaprus ពីក្រោយបណ្ដាលឲ្យរថយន្តtoyota prus រងការខូចខាត ផ្នែកខាងក្រោយចំហៀងខាងស្តាំ តែមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះខាងរថយន្តបង្ក បេីកដោយបុរសជនជាតិចិន រងការខូចខាតផែ្នកខាងមុខចំហៀងខាងស្តាំ តែមិនព្រមឈប់ទទួលខុសត្រូវនោះទេ គឺព្យាយាមបេីករត់គេចពីកន្លែងកើតហេតុ រហូតដល់ចំណុចផ្លូវ១៩៣ ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកងដដែល ក៏ត្រូវសមត្ថកិច្ចដែលល្បាតឃើញហេតុការណ៍ជួយដេញតាមឃាត់រថយន្ដនិងអ្នកបេីកបរបានផងដែរ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចសម្រេចវាស់វែងយកមធ្យោបាយទាំងអស់រួមទាំងអ្នកបេីកបរស្រវឹងទៅផ្នែកជំនាញចរាចរណ៍នៃអធិការដ្ឋានខណ្ឌបឹងកេងកងដេីម្បីរង់ចាំដំណោះស្រាយ ៕
ដោយ៖ សុខាសែនជ័យ