ព័ត៌មានទាន់ហេតុការណ៍៖

មនោសញ្ចេតនារបស់លោកXi Jinping ចំពោះប្រជាជន៖ មនុស្សចាស់និងកូនក្មេងជាការយកចិត្តទុកដាក់ចម្បងរបស់គ្រួសារភាគច្រើន

ចែករំលែក៖

 អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖មនុស្សចាស់និងកូនក្មេងជាការខ្វល់ខ្វាយរបស់គ្រួសាររាប់ពាន់ម៉ឺន ដែលពាក់ព័ន្ធដល់សុខុមាលភាពផ្នែកជីវភាពរបស់ប្រជាជនចិន ហើយ មនុស្សចាស់និងកូនក្មេងជាការយកចិត្តទុកដាក់ចម្បងរបស់គ្រួសារភាគច្រើន។ ក្នុងចិត្តរបស់លោក Xi Jinping ប្រធានរដ្ឋចិន មនុស្សចាស់និងកូនក្មេងតែងតែជាការយកចិត្តទុកដាក់ដែលពោរពេញទៅដោយមនោសញ្ចេតនារបស់លោក។

  គេហទំព័រ «CCFR China state-controlled media » ថា ៖ ក្នុងខែមិថុនាឆ្នាំ ២០២៤ ពេលចុះត្រួតពិនិត្យការងារនៅសហគមន៍Huayuan Changcheng សង្កាត់ Jinfeng ក្រុងYinchuan ភូមិភាគស្វយ័តជនជាតិHui Ningxia លោកប្រធានរដ្ឋចិន Xi Jinping បានទៅដល់កន្លែងរៀបចំសកម្មភាពក្នុងសហគមន៍ មើលប្រជាពលរដ្ឋកាត់ក្រដាសនិងហាត់សមរាំដោយចាប់អារម្មណ៍ជាខ្លាំង និងបានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយពួកគេ។ លោកបានលើកទឹកចិត្តប្រជាពលរដ្ឋដែលចូលនិវត្តន៍ចាំបាច់ទទួលបានការមើលថែទាំឱ្យបានល្អ រស់នៅដោយសប្បាយរីករាយ និងមានកិច្ចការធ្វើឱ្យបានល្អ។

  គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ក្នុងឱកាសទិវាកុមារអន្តរជាតិថ្ងៃទី ១ មិថុនា លោកប្រធានរដ្ឋចិន Xi Jinping បានតបសំបុត្រទៅកាន់សិស្សានុសិស្សសាលាបឋមសិក្សា Zhijiang សង្កាត់ Jialin ក្រុង Nanchong ខេត្ត Sichuan ដោយរំពឹងថា  សិស្សានុសិស្សទាំងឡាយមានគោលដៅជីវិតវែងឆ្ងាយ អភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយទាំងផ្នែកគុណធម៌ ចំណេះដឹង កីឡា វិចិត្រសិល្បៈ និងពលកម្ម ខិតខំធ្វើជាយុវជនវ័យក្មេងល្អក្នុងយុគសម័យថ្មី ដែលស្រឡាញ់បក្ស និងប្រទេសជាតិ ខ្លួនទីពឹងខ្លួន និងខិតខំឱ្យមានការរីកចម្រើន ក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ ។

      ការយកចិត្តទុកដាក់ចំពោះមនុស្សចាស់និងកូនក្មេងបានដិតជាប់ក្នុងដានជើងនៃការចុះត្រួតពិនិត្យការងាររបស់លោក Xi Jinping ៖

      ក្នុងផ្ទះប្រជាជន លោកបានកាន់ដៃមនុស្សចាស់ សំណេះសំណាលពីជីវភាពប្រចាំថ្ងៃ សួរសុខទុក្ខ និយាយអំពីការលូតលាស់ និងអនាគតជាមួយកុមារ និងផ្តល់ការលើកទឹកចិត្តយ៉ាងខ្ជាប់ខ្ជួន នៅក្នុងសហគមន៍ លោកបានឈ្វេងយល់ពីស្ថានភាពនៃការថែទាំមនុស្សចាស់ និងការអប់រំរបស់កុមារ និងដាក់ចេញនូវលក្ខខណ្ឌទាមទារច្បាស់លាស់ លោកបានទៅកាន់អង្គភាពសុខាភិបាលមូលដ្ឋាន ហើយសួរមនុស្សចាស់ដោយម៉ត់ចត់ថា តើពិបាកទៅពេទ្យឬអត់ លោកបានដើរចូលទៅក្នុងថ្នាក់រៀន ផ្តាំផ្ញើក្មេងៗដោយយកចិត្តទុកដាក់ឱ្យការពារភ្នែក ថែរក្សាសុខភាព និងខិតខំរៀនសូត្រ។

      គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ ការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះមនុស្សចាស់និងកូនក្មេងបានបង្ហាញតាមរយៈការតាក់តែងគោលនយោបាយ៖ នាខែឧសភាឆ្នាំ ២០២៣ លោក Xi Jinpingបានលើកឡើងពីការទ្រទ្រង់ការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រជាជន។ មនុស្សចាស់និងកូនក្មេងជាចំណែកពីរដ៏សំខាន់នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រជាជន។ ប៉ុន្តែ  បច្ចុប្បន្ននេះ ការអភិវឌ្ឍរបស់ប្រជាជនចិនបានលេចចេញនូវលក្ខណៈពិសេសជានិន្នាការដែលអត្រាកំណើតទាប កំណើនមនុស្សវ័យចំណាស់ និងកំណើននិងការថយចុះនៃចំនួនប្រជាជនក្នុងតំបន់បានកើនឡើង។ តាមការប៉ាន់ប្រមាណ ប្រជាជនចិននឹងឈានចូលដំណាក់កាលដែលមានចំនួនប្រជាជនវ័យចំណាស់កម្រិតខ្ពស់ននៅចន្លោះឆ្នាំ ២០៣៥។

      លោក Xi Jinping បានកំណត់នូវទិសដៅច្បាស់លាស់ ពោលគឺអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្តជាតិសម្រាប់ការឆ្លើយតបនឹងកំណើនប្រជាជនវ័យចំណាស់។ សេចក្តីសម្រេចចិត្តនៃសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានលើកឡើងថា ចាត់ទុកការងារឆ្លើយតបនឹងកំណើនប្រជាជនវ័យចំណាស់និងអត្រាយកំណើតទាបជាចំណុចសំខាន់ ដើម្បីធ្វើឱ្យមានសុក្រឹតភាពនូវយុទ្ធសាស្រ្តអភិវឌ្ឍប្រជាជន និងធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធបម្រើប្រជាជនដែលគ្របដណ្តប់ប្រជាជនទាំងឡាយ និងពេញមួយជីវិត ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រជាជន។

      សង្គមមួយមានសុភមង្គលឬអត់ សំខាន់គឺមើលថា តើមនុស្សវ័យចំណាស់មានសុភមង្គលឬអត់។ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៣ លោក Xi Jinping បានសួរសុខទុក្ខកម្មាភិបាលនិងមហាជនតាមមូលដ្ឋានតាមប្រព័ន្ធវីដេអូ ដោយគូសបញ្ជាក់ថា ត្រូវអភិវឌ្ឍយ៉ាងខ្លាំងនូវកិច្ចការថែទាំមនុស្សចាស់ និងវិស័យថែមទាំមនុស្សចាស់ ចាំបាច់ត្រូវធ្វើឱ្យមនុស្សចាស់រីករាយជាមួយជីវិតដ៏មានសុភមង្គល។

      នាពេលបច្ចុប្បន្ននេះ ទីក្រុងចំនួន ៣៣ នៅទូទាំងប្រទេសចិនត្រូវបានជ្រើសរើសជាទីក្រុងគំរូខាងសេវាថែទាំទារកថ្នាក់ជាតិដំបូងគេបង្អស់ ដើម្បីលើកកម្ពស់ការកសាងសមត្ថភាពរួមនៃសេវាថែទាំកុមារ។

ទីក្រុងចំនួន ៤២៩ បានបញ្ចប់ការងាររៀបចំផែនការដំណោះស្រាយរួមសម្រាប់ “មនុស្សចាស់និងកូនក្មេង” ដោយសម្រេចបាននូវការគ្របដណ្តប់ពេញលេញនៅទីក្រុងថ្នាក់ស្រុក។ បង្កើនស្តង់ដារសម្រាប់ការកាត់បន្ថយពន្ធលើប្រាក់ចំណូលឯកជនបន្ថែមពិសេសសម្រាប់ការថែទាំទារក និងកុមារតូចៗដែលមានអាយុក្រោម ៣ ឆ្នាំ ការអប់រំរបស់កុមារ និងការចិញ្ចឹមមនុស្សចាស់។ នៅឆ្នាំ ២០២៥ សហគមន៍គំរូតាមទីក្រុង និងជនបទចំនួន ៥ ពាន់នឹងត្រូវបានសាងសង់នៅទូទាំងប្រទេសចិន។ នៅឆ្នាំ ២០៣៥ តំបន់ទីក្រុងនិងជនបទទាំងអស់នៅទូទាំងប្រទេសនឹងត្រូវបានគ្របដណ្តប់ដោយសហគមន៍ដែលផ្តល់ភាពងាយស្រួលដល់មនុស្សចាស់៕

ដោយ ៖ សិលា


ចែករំលែក៖